ព័ត៌មានជាតិ

មជ្ឈមណ្ឌលព័ត៌មានឈុនពេជ្រជាយដែនផ្ញើសារចូលរួមរំលែកមរណទុក្ខជូនឯកឧត្តម  ផុស សុវណ្ណ ចំពោះការទទួលមរណភាពរបស់ម្តាយបង្កើត !!!

មជ្ឈមណ្ឌលព័ត៌មានឈុនពេជ្រជាយដែនផ្ញើសារចូលរួមរំលែកមរណទុក្ខជូនឯកឧត្តម  ផុស សុវណ្ណ ចំពោះការទទួលមរណភាពរបស់ម្តាយបង្កើត !!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ សុក្រ ៣ រោច ខែ ជេស្ឋ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២
ព័ត៌មានជាតិ

(ក្រុងប៉ោយប៉ែត)៖

ខ្ញុំបាទឈុន ពេជ្រ ប្រធាន មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន សូមសម្តែងនូវសេចក្តីរន្ធត់ ក្រៀមក្រំ និងសោកស្តាយឥតឧបមាចំពោះការទទួលមរណភាពរបស់ឧបាសិកា ធម្មចារិនី សីលវតី ហង្ស ឡុង ដែលជាម្តាយបង្កើតរបស់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន ។

យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខនេះ ជួសមុខអោយសហការីទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម ផុស សុវណ្ណ និងក្រុមគ្រួសារនៃសព ដែលបានបានបាត់បង់អ្នកម្តាយ ម្តាយក្មេក ជីដូន ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ និងជាអ្នកមានគុណបំណាច់លះបង់ និងពលីកម្មយ៉ាងធំធេងសម្រាប់ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិ។និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមឱ្យវិញ្ញាណក្ខន្ធឧបាសិកា ធម្មចារិនី សីលវតី ហង្ស ឡុង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។

សូមបញ្ជាក់ថា ឧបាសិកា ធម្មចារិនី សីលវតី ហង្ស ឡុង ដែលជាម្តាយបង្កើតរបស់លោក ផុស សុវណ្ណ បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ។ សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ២២៦ ក្រុមទី៤ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ដោយ៖ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button