ព័ត៌មានជាតិ

ឯកឧត្តម​ បណ្ឌិត ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងមេជាងដឹកនាំកម្លាំងយុវជននិងប្រជាការពារសាងសង់ផ្ទះជូនប្រជាពលរដ្ឋ០៦គ្រួសារនៅសង្កាត់ប៉ោយប៉ែត បន្ទាប់ពីបញ្ចប់វិវាទរ៉ាំរ៉ៃតាមរូបភាពឈ្នះឈ្នះ ក្រៅប្រពន្ធ័តុលាការ!!!

ឯកឧត្តម​ បណ្ឌិត ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងមេជាងដឹកនាំកម្លាំងយុវជននិងប្រជាការពារសាងសង់ផ្ទះជូនប្រជាពលរដ្ឋ០៦គ្រួសារនៅសង្កាត់ប៉ោយប៉ែត បន្ទាប់ពីបញ្ចប់វិវាទរ៉ាំរ៉ៃតាមរូបភាពឈ្នះឈ្នះ ក្រៅប្រពន្ធ័តុលាការ!!!

ដោយះ លោក ភៀង សុភា
ថ្ងៃ សៅរ៍១៤ រោច ខែ ជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២៣

ក្រុងប៉ោយប៉ែត៖

នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះឯកឧត្តម​ បណ្ឌិត ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងមេជាងដឹកនាំកម្លាំងយុវជននិងប្រជាការពារសាងសង់ផ្ទះជូនប្រជាពលរដ្ឋ០៦គ្រួសារទីតាំងដីស្ថិតនៅក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែត បន្ទាប់ពីបញ្ចប់វិវាទរ៉ាំរ៉ៃចំនួន១៣ គ្រួសារ ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមរូបភាពឈ្នះឈ្នះ ក្រៅប្រពន្ធ័តុលាការ ។

សូមបញ្ជាក់ថា វត្តមានដល់ខ្ពង់ខ្ពស់ ឯកឧត្តម​ បណ្ឌិត ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារ​  ចុះមកជួយដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋ ១៣ គ្រួសារ ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មិនតែប៉ុណ្ណោះ ឯកឧត្តម បានជួយ សាងសង់ផ្ទះជូនបងប្អូនប្រជាពលរដ្ឋចំនួន០៦គ្រួសារ បច្ចុប្បន្ន ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ៕

 

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button