ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតះ ការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មសំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតះ ការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មសំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម !!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ចន្ទ ៧ កើត ខែកត្កិកត្ក្ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ នឹង ថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២២
ព័ត៌មានជាតិ

 

រាជធានីភ្នំពេញះ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ដែលនៅក្នុងឪកាសដ៍ថ្លៃថ្លានេះ ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍ថា៖

ជាដំបូងខ្ញុំសូមចូលរួមយល់ស្របតាមនឹងឱកាសនៃការប្រារព្ធខួបទី ១៣ ឆ្នាំ នៃការបង្កើត CEO Master Club, សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពចូលរួមចំណែកជាច្រើនរបស់ CEO Master Club ក្នុងនាមជាស្ថាប័នបណ្តុះបណ្តាលសហគ្រិនភាពដែលមានទស្សនវិស័យ និងបេសកកម្មប្រកបដោយគុណតម្លៃជាក់ស្តែង ពោលគឺ ការកសាង និងការពង្រឹងសមត្ថភាព អ្នកដឹកនាំធុរកិច្ចក្នុងស្រុកឱ្យក្លាយជាអគ្គនាយកអាជីពប្រកបដោយចំណេះដឹង និងជំនាញច្បាស់លាស់ក្នុងការដឹកនាំ, គ្រប់គ្រង និងចាត់ចែងសា្ថប័នអាជីវកម្មពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារអន្តរជាតិ ដោយធានាបាននូវវឌ្ឍនភាពអាជីវកម្មប្រសើររឹងមាំ និងលឿនឆ្ពោះទៅមុខ ព្រមជាមួយនឹងការជួយបង្កើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន-សហគ្រាសកម្ពុជានៅលើទីឆាកអន្តរជាតិ។

ក្នុងពេលនេះខ្ញុំសូមអបអរសាទរដល់ជ័យលាភី CEO Master Club ឆ្នាំ២០២២ ដែលបានខិតខំប្រឹងប្រែងកសាងសមត្ថភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ប្រកបដោយសាមគ្គីភាព និងភាតរភាព ព្រមទាំងបានប្រើប្រាស់ និងអនុវត្តជាក់ស្តែងនូវចំណេះដឹង និងចំណេះធ្វើ ទទួលបានពីវគ្គបណ្តុះបណ្តាលនានារបស់ CEO Master Club សម្រាប់ការដឹកនាំ, គ្រប់គ្រង និងចាត់ចែងអាជីវកម្មរបស់ខ្លួន រហូតទទួលបាននូវវឌ្ឍនភាព, វិបុលភាព និងជោគជ័យដ៏គួរឱ្យកត់សម្គាល់។

ហើយខ្ញុំសូមកោតសរសើរដល់សហគ្រិនកម្ពុជាទាំងអស់ ដែលបានចូលរួមលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ប្រទេសយើង តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ និងវិនិយោគិនអន្តរជាតិ និងការបង្ហាញអំពីចំណុចវិជ្ជមានប្រកបដោយសក្តានុពលរបស់កម្ពុជា និងការចូលរួមទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេស ជាពិសេសការណែនាំឱ្យមិត្តបរទេសបានស្គាល់, គោរព, និងផ្តល់តម្លៃចំពោះប្រទេសកម្ពុជា។ ទាំងនេះ គឺជាការចូលចំណែកមួយដ៏សំខាន់ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល នៅក្នុងបេសកកម្មនៃការនាំប្រទេសកម្ពុជាទៅកាន់ពិភពលោក, ការធ្វើឱ្យពិភពលោកស្គាល់ច្បាស់ពីកម្ពុជា និងការលើកកម្ពស់សហគ្រិនភាពកម្ពុជា ដើម្បីលើកស្ទួយកិត្យានុភាពជាតិ, ធានាបាននូវភាពប្រកួតប្រជែង, រក្សាបាននូវស្ថិរភាពម៉ាក្រូ និងជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្នុងកម្រិតតំបន់ និងសកល។

ជាការពិតណាស់សហគ្រាសអាជីវកម្ម គឺជាកោសិកាសំខាន់នៃវិស័យឯកជន ហើយវិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ។ ដូច្នេះ គោលដៅសំខាន់នៃការលើកកម្ពស់សេដ្ឋកិច្ចជាតិ គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើនប្រកបដោយសមធម៌ ដែលអាចធានាបាននូវលំនឹងស្ថិរភាពនៃសង្គមជាតិ។ ក្នុងនេះ មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម គឺជាមូលដ្ឋានសំខាន់ ហើយគឺជាអាទិភាពចម្បងសម្រាប់ពង្រឹងការរីកចម្រើនបច្ចុប្បន្ន និងទៅអនាគត។ ដូច្នេះហើយ ការជួយជម្រុញមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម គឺជាគោលដៅអទិភាពក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ ហើយបន្តជំរុញជាប្រចាំ។ ពិតណាស់ ការពង្រឹងកំណើនសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនប្រកបដោយចីរភាព ភាពធន់ និងនិន្តរភាព គឺទាមទារឱ្យមានការចូលរួមមិនអាចខ្វះបានពីសហគ្រិនគ្រប់វិស័យ ដូចដែលទស្សនៈរបស់លោកបណ្ឌិត អោម សេង បូរ៉ា ដែលបានលើកឡើងថា៖ សហគ្រិន គឺជាបុគ្គលស្នេហាជាតិ ដែលមានបេសកកម្មឧត្តុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ តាមរយៈ (i) ការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មសំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គម, (ii) ការបង្កើតការងារជូនប្រជាពលរដ្ឋ និង (iii) ការកសាងធនធានមនុស្ស និង (iv) ការបង្កើនចំណូលថវិកាជាតិតាមរយៈការបង់ពន្ធជូនរដ្ឋ។

ជាចុងបញ្ចប់ឯកឧត្តម បណ្ឌិតបានមានប្រសាសន៍ថាសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការជួយសហគ្រិនទាំងអស់ តាមរយៈបង្កលក្ខណៈឱ្យមានបរិយាកាសប្រកួតប្រជែង និងចូលរួមទាំងអស់គ្នាក្នុងទីផ្សាសេរីប្រកបដោយតម្លាភាព និងទេពកោសល្យរៀងៗខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បន្តខិតខំប្រឹងប្រែងក្នុងការរិះរកគ្រប់មធ្យោបាយក្នុងការសិក្សាស្រាវជ្រាវ ដើម្បីរៀបចំការតម្រង់ទិសជាក់លាក់ ទាំងលើការពង្រឹង និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលកម្រិតចំណេះទូទៅ និងបច្ចេកទេសវិជ្ជាជីវៈ (TVET) រួមទាំងការស្វែងរកទីផ្សាសម្រាប់ផលិតផលរបស់កម្ពុជានៅបរទេស៕


ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន
https:://www.vnc-news.com/

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button