ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ អស់សុពលភាព បាត់ ឬខូច និងអាយុគ្រប់១៥ឆ្នាំ ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណថ្មី !!!

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ អស់សុពលភាព បាត់ ឬខូច និងអាយុគ្រប់១៥ឆ្នាំ ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណថ្មី !!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ព្រហស្បត៍ ១០ កើត ខែកត្កិកត្ក្ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ នឹង ថ្ងៃទី៣ ខែ វិឆ្ឆិកា ឆ្នាំ២០២២
ព័ត៌មានជាតិ

 

ខេត្តបន្ទាយមានជ័យ:

នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមការដឹកនាំនិងដាក់ចេញនូវបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលគ្រប់អធិការដ្ឋានស្រុក-ក្រុង ប៉ុស្តិ៍រដ្ឋបាល បានចេញយាមល្បាត និងធ្វើសកម្មភាពផ្សព្វផ្សាយ ជម្រុញដល់ពលរដ្ឋឲ្យមកធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ,ផលប៉ះពាល់នៃគ្រឿងញៀន,គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដល់យុវជននិងប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ កាត់បន្ថយបទល្មើសអសន្តិសុខនានាតាមមូលដ្ឋាន។

នគរបាលស្នងការខេត្តបន្ទាយមានជ័យ អំពាវនាវអោយប្រជាពលរដ្ឋ មានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព បាត់ ឬខូច និងអាយុគ្រប់ ១៥ឆ្នាំ មកធ្វើអត្តសញ្ញាណប័ណ្ណថ្មី។ លើសពីនេះពលរដ្ឋដែលមានកូនៗគ្រប់អាយុត្រូវជម្រុញពួកគាត់ឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នា ដើម្បីងាយយកទៅប្រើប្រាស់ក្នុងជីវិតការងារប្រចាំថ្ងៃ និងចុះឈ្មោះបោះឆ្នោត។

ក្រៅពីការងារស្នូល នគរបាលខេត្តបន្ទាយមានជ័យ ក៏បានចូលរួមក្នុងកិច្ចការសង្គមយ៉ាងសកម្ម ដូចជា ការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ការសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិនានា គ្រោះអគ្គីភ័យ និង ជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សរាល់ពេលម៉ោងចូលរៀន និងចេញពីរៀន តាមសាលារៀនទូទាំងខេត្តផងដែរ៕

ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន
https:://www.vnc-news.com/

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button