ព័ត៌មានជាតិ

កម្លាំងស្នងការនគរបាល ខេត្តបន្ទាយមានជ័យបាននាំយកទូកម៉ាស៊ីន ដាក់ពង្រាយការពារសុវត្ថិភាព មនុស្សនិងទូកនៅកន្លែងត្រៀមប្រារព្ធពិធីប្រណាំងទូកស្អែកនេះ !!

កម្លាំងស្នងការនគរបាល ខេត្តបន្ទាយមានជ័យបាននាំយកទូកម៉ាស៊ីន ដាក់ពង្រាយការពារសុវត្ថិភាព មនុស្សនិងទូកនៅកន្លែងត្រៀមប្រារព្ធពិធីប្រណាំងទូកស្អែកនេះ !!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ព្រហស្បត៍ ១០ កើត ខែកត្កិកត្ក្ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ នឹង ថ្ងៃទី៣ ខែ វិឆ្ឆិកា ឆ្នាំ២០២២
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ:

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ដឹកនាំកម្លាំងនគរបាល នាំយកទូកម៉ាស៊ីនទៅដាក់ពង្រាយនៅទីតាំងក្នុងស្ទឹងទឹកថ្លាទីតាំងប្រណាំងទូកង ជាប់បរិវេណទីធ្លាសាកលវិទ្យាល័យមានជ័យ ដើម្បីត្រៀមការពារសន្តិសុខ សុវត្ថិភាព បង្កា សង្គ្រោះ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២២ នៅថ្ងៃស្អែកនេះ។

ពីធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅដងស្ទឹងទឹកថ្លា ជាប់គ្នាបរិវេណសាកលវិទ្យាល័យជាតិមានជ័យ ក្នុងឃុំទឹកថ្លា ក្រុងសិរីសោភ័ណ។រៀបចំដោយអាជ្ញាធរខេត្តបន្ទាយមានជ័យ មានរយះពេល២ថ្ងៃ គឺថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាន ដាក់ពង្រាយកម្លាំងនគរបាលជាច្រើននាក់ ដើម្បីយាមល្បាត ការពារសន្តិសុខ សុវត្ថិភាព ក្រុមកីឡាករប្រណាំងទូកក្នុងទឹក និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋជិតឆ្ងាយដែលអញ្ជើញមកទស្សនាពិធីប្រណាំងទូកនេះផងដែរ៕

ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន
https:://www.vnc-news.com/

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button