ព័ត៌មានជាតិ

បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូនជ​នសង្ស័យ០​២នាក់ ទៅសា​លាដំបូង​ខេត្ត ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត និងធ្វើឲ្យខូច​ខាតដោយចេតនា

(បន្ទាយមានជ័យ)៖ជន​សង្ស័យ​ឈ្មោះ￸ ហេង ចំណា​ន ហៅកូកា ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ￸ តាំង គី​មឡេង ភេទប្រុស ​អាយុ១៦ឆ្នាំ ដែលជាប់ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម និងធ្វើឲ្យខូ​ចខាត​ដោយចេតនា ដែលបានប្រព្រឹត្តកាលពីវេ​លាម៉ោង១៧ និង៣០នាទី ថ្ងៃទី​២៥ ខែកុម្ភ: ឆ្នាំ២០២២ នៅ​ចំណុ​ចផ្លូវចូលវិទ្យាល័យអូរអំ​បិល ស្ថិតក្នុងភូមិ​អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរី​សោភ័​ណ ខេត្តប​ន្ទាយមាន​ជ័យ ត្រូវបានកម្លាំងក​ងរាជអាវុ​ធហត្ថក្រុងសិរី​សោភ័ណ​ ដឹក​នាំដោ​យ​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាកា​រមូលដ្ឋានកងរា​ជអាវុធហត្ថ​ក្រុង ចា​ប់ឃាត់ខ្លួន បញ្ជូន​ទៅ​មូលដ្ឋាន​កងរាជ​អា​វុធហត្ថក្រុង ដើម្បីសួរនាំ ។​

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងថា ក្រុមជន​សង្ស័យ​មាន​គ្នាចំនួន​៦នាក់ បាន​នាំគ្នា​ធ្វើ​ស​កម្មភាពជិៈ​ម៉ូតូ​ចំនួន​០២គ្រឿង កាន់​កាំ​បិត០១ដើម ដេញកាប់​ទៅលើជនរង​គ្រោះ​￸ឈ្មោះ￸ ​ធៀង ថានុន ​ភេទប្រុស អាយុ១​៨ឆ្នាំ បណ្ដា​លឲ្យរង​របួស​ដៃខាងស្ដាំយ៉ាងធ្ងន់ធ្ងរ និងបក្សពួក​ម្នាក់​ទៀ​តឈ្មោះ​￸ ឌៀប ពៅ​ហេង ភេទប្រុស អាយុ​១៧ឆ្នាំផងដែរ ។ក្រោយពីទទួល​បា​នពាក្យ​បណ្ដឹងពី​ជនរង​គ្រោះ￸ លោ​កបា​នដឹកនាំកម្លាំងចុះ​ដល់កន្លែង​កើតហេតុ ហើ​យធ្វើការស្រាវជ្រាវ រហូតឈាន​ដល់កា​រឃា​ត់ខ្លួន​បានជនសង្ស័យ​ចំនួន០២នាក់ខាងលើ នៅកន្លែង​ផ្សេងៗពីគ្នា ព្រមទាំងដក​ហូតកាំបិត០​១ដើម នៅវេលាម៉ោង​១២ និង៥៣នាទី ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ​២០២២ ចំណែកបក្សពួក០៤​នាក់ទៀ​តបានរត់​គេចខ្លួនអស់ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០​២នាក់ បានឆ្លើយសារភាពថា ពួកគេពិ​តជាមាន​គ្នាចំនួន​០៦នាក់ ជិៈ​ម៉ូតូ០២គ្រឿង ហើយបានធ្វើកម្មភាព​កាប់​ទៅលើក្រុមជ​នរងគ្រោះ￸​បណ្ដាលឲ្យរ​ងរបួ​សធ្ងន់​ពិតប្រាកដមែន ។ដោយផ្អែកលើពាក្យបណ្ដឹង​របស់ជនរងគ្រោះ￸ និងចម្លើយសា​រភាពរបស់​ជនសង្ស័យទាំង០​២នាក់ ព្រមទាំ​ងមានវត្ថុតាង(កាំបិត)ផងនោះ￸ ទើបកម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុង កសា​ងសំណុំរឿង​បញ្ជូនទៅ​ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការ​បន្ត ចំ​ណែកបក្សពួកជនសង្ស័យចំនួន​០៤នាក់ទៀត កម្លាំងកំពុង​ធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើសបានឲ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវ​បានកម្លាំង​ការិយាល័​យព្រ​ហ្មទណ្ឌ កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្ត នៅព្រឹក​ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button