លោក ពៅ សុខសាន្ត អគ្គនាយកក្រុមហ៊ុនKMB ដែលបានម៉ៅការសាងសង់សំណង់អាគារស្នាក់នៅ ច្រកអន្តរជាតិស្ទឹងបត់ បានឆ្លើយបំភ្លឺករណី ដែលបានចោទប្រកាន់ ថាលោកបានបើកលុយ ពីក្រុមហ៊ុនNIDA បានហើយមិន ព្រមបើកលុយ អោយកម្មករ !!!!
លោក ពៅ សុខសាន្ត អគ្គនាយកក្រុមហ៊ុនKMB ដែលបានម៉ៅការសាងសង់សំណង់អាគារស្នាក់នៅ ច្រកអន្តរជាតិស្ទឹងបត់ បានឆ្លើយបំភ្លឺករណី ដែលបានចោទប្រកាន់ ថាលោកបានបើកលុយ ពីក្រុមហ៊ុនNIDA បានហើយមិន ព្រមបើកលុយ អោយកម្មករ !!!!
ដោយះ លោក សេង វិសាល
ចេញផ្សាយថ្ងៃ សៅរ៍ ៣កើត ខែ ផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ២០២២
ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖
មានសារព័ត៌មានក្នុងស្រុក បានចេញផ្សាយ ថា លោក ពៅ សុខសាន្ត អគ្គនាយកក្រុមហ៊ុនKMB ដែលបានម៉ៅការសាងសង់សំណង់ច្រកអន្តរជាតិ ស្ទឹងបត់ ដែលបាន សរសេរ ចោទប្រកាន់ លោកថា បាន បើកលុយពី លោកឧកញ៉ា តាំង គិមហួតដែលលោកឧកញ៉ាបានបើកលុយ ពី ក្រុមហ៊ុនNIDA របស់ថៃហើយ មិនព្រមបើកលុយ អោយកម្មករ ។ លោក ពៅ សុខសាន្ត បានប្រាប់សារព័ត៌ថា តាមការពិតលុយ ចំនួន ៤៤១៧៥ដុល្លានេះ គឹលោក បានយកប្លង់ដី ទៅបញ្ចាំ ឈ្មោះ ជាន វណ្ណះ យកលុយមកបើកជូនកម្មករទេ ហើយចាប់ពីពេលនោះមកដល់អីលូវ នេះ ពុំមានកម្មករណាម្នាក់ ដែលមិនបានទទួលប្រាក់ កម្លាំងពលកម្មដែល ។
យោងតាមឯកសារ គតិយុត្តិ ដែលលោក ពៅ សុខសាន្ត យកប្លង់ដីទៅបញ្ចាំនោះគឺជាលុយរបស់ ឧកញ៉ា តាំង គិមហួត នេះឯង គ្រាន់តែគាត់ យកឈ្មោះ ជាន វណ្ណះ ធ្វើជាតំណាង របស់គាត់តែប៉ុណ្ណោះ ។ ដូចនេះ ការសរសេរ ថាលោក មិនបានបើកលុយ អោយកម្មករនោះ គឺជារឿង មិនពិតសោះឡើយ ពីព្រោះ នៅក្នុង កិច្ចសន្យា ខ្ចីប្រាក់ដាក់ បញ្ចាំប្លង់ដី ដែលធ្វើឡើងនៅថ្ងៃ២៩ ខែ មិថុនា ឆ្នាំ ២០២១ដែលមានមេធាវី ណុប កណ្ណិកា ជាអ្នកដឹងឮ នឹងមានការកាត់ប្រាក់បង់ ការរួចហើយដែល ។
ដូចបានរៀបរាប់ ខាងលើ លោក ពៅ សុខសាន្ត សូមអោយ សាធារណជន មេត្តាជ្រាប និង
ផ្ដល់នូវភាពស្អាតស្អប់ មកដល់លោក វិញផង ពីព្រោះ រាល់ការងារ ដែលលោក កំពុងតែ ធ្វើនេះ គឺលោក ជាអ្នកដោះស្រាយ ជូនកម្មករ ក្នុងនាមលោក ជា អ្នកម៉ៅការ លោកតែងតែ យកចិត្តទុកដាក់ ដល់ពួកគាត់ ហើយលោកបានបន្តទៀតថា ករណី ដាក់ប្លង់ដី យកលុយមកប្រើប្រាស់ សម្រាប់ ពន្លឿន ការងារអោយបានជោគជ័យ នេះ លោកបានយកប្លងដីចំនួនពីរ ប្លង់ ប្លង់ ដែលមាន បណ្ណ័សម្គាល់សិទ្ទិ កាន់កាប់ អចលនវត្ថុ លេខ ០២១០០៣០៥-១២៦៣ ចុះថ្ងៃទី២៥ខែកុម្ភះឆ្នាំ ២០២០ភូមិ អូរចំណិបសង្កាត់តាស្ដាក្រុងបាត់ដំបងខេត្តបាត់ដំបង។ និងមួយទៀត បណ្ណ័សម្គាល់សិទ្ទិកាន់កាប់ អចលនវត្ថុលេខ០២១០០៣០៦-១២៦០ចុះថ្ងៃទី ២៥ ខែ កុម្ភះ ឆ្នាំ ២០២០ ភូមិ អូរចំណិប សង្កាត់ តាស្ដា ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន