ព័ត៌មានជាតិ

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ នៅក្នុង ឱកាសខួប លើកទី១១១ នៃ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២២ នេះ សូមជូន នូវ សព្ទសាធុកាពរ ជ័យ បវរសួស្តី សិរី មង្គល វិបុលសុខ មហាប្រសើរជូនចំពោះយោធិននារីនៃកងពលតូចអន្តរាគមន៍លេខ១ ក៏ដូចជានៅទូទាំង កងទ័ពជើងគោក នៃ កងយោធពលខេមរភូមិន្ទ!!!!

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ នៅក្នុង ឱកាសខួប លើកទី១១១ នៃ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២២ នេះ សូមជូន នូវ សព្ទសាធុកាពរ ជ័យ បវរសួស្តី សិរី មង្គល វិបុលសុខ មហាប្រសើរជូនចំពោះយោធិននារីនៃកងពលតូចអន្តរាគមន៍លេខ១ ក៏ដូចជានៅទូទាំង កងទ័ពជើងគោក នៃ កងយោធពលខេមរភូមិន្ទ!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយ ថ្ងៃ អង្គារ ៦កើត ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង៖

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ២០២១ ផ្សព្វផ្សាយផែនការ ឆ្នាំ២០២២ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា របស់កងពលតូចអន្តរាគមន៍លេខ១ (ខេត្តកំពង់ឆ្នាំង, ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២) ឯកឧត្តមបានមានប្រសាសន៍ថា ៖

នៅក្នុងឱកាសខួបលើកទី១១១ នៃទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២២នេះ សូមជូននូវសព្ទសាធុកាពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះយោធិននារីនៃកងពលតូចអន្តរាគមន៍លេខ១ ក៏ដូចជានៅទូទាំងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ ទន្ទឹមនឹងនេះ ក៏សូមកោតសរសើរកងពលអន្តរាគមន៍លេខ១ រួមទាំងបណ្តាស្ថាប័ន-កងអង្គភាពចំណុះ ដែលក្រៅពីភារកិច្ចស្នូល ថែមទាំងបានចូលបានចូលរួមយ៉ាងសកម្មជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលជាកត្តាជួយពន្លឿនយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ឱ្យប្រព្រឹត្តទៅបានប្រកបដោយប្រសិទ្ធភាពជោគជ័យ ធានាកាត់បន្ថយហានិភ័យនៃការចម្លង ភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច-សង្គម ។

ឯកឧត្តមសូមគាំទ្រនិងជំរុញឱ្យយោធិនទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត លើការបំពេញតួនាទី និងភារកិច្ចក្នុងនាមជាកងយោធខេមរភូមិន្ទ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានស្នាដៃ និងសមិទ្ធផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង។

ហើយឯកឧត្តមសូមចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាជាច្រើន រួមមាន អគារទីបញ្ជាការ ១ ខ្នង សាលប្រជុំ ១ ខ្នង និងផ្លូវបេតុង ០៣ ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គភាពសម្ព័ន្ធមេត្រីភាព ក៏ដូចជាការចូលរួមចំណែកជាបដិភាគផ្ទាល់របស់អង្គភាព ហើយសង្ឃឹមថា សមិទ្ធផលថ្មីទាំងនេះនឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដោយជួយសម្រួលការងារប្រចាំថ្ងៃរបស់កងពលបានមួយកម្រិតធំ ធានាបាននូវប្រសិទ្ធភាពការងារបន្ថែមទៀត។

ឯកឧត្តមបានទៀតថាខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយជានិច្ចជាកាល សម្តេច តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេច ផ្ទាល់ ក៏ជាធ្លាប់យោធិនដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម។

ហើយមិនថានៅក្នុងប្រទេសធំឬតូច ខ្លាំងឬខ្សោយ សង្គ្រាមតែងបង្កនូវមហាវិនាសកម្ម ដូចជា ការស្លាប់បាត់បង់អាយុជីវិតយោធិន និងពលរដ្ឋ បង្កនូវការបែកបាក់សង្គមជាតិ និងការនិរាសព្រាត់ប្រាសគ្រួសារ ឯហេដ្ឋារចនាសម្ព័ន្ធនានាក៏ត្រូវបំផ្លិចបំផ្លាញក្លាយជាគំនរផេះផង់ ហើយសេដ្ឋកិច្ចជាតិក៏ត្រូវរលំរលាយ ។ល។

ដូច្នេះ សូមកងកម្លាំងប្រដាប់អាវុធជាតិយើងនិយាយជារួម និងនិយាយដោយឡែក កងយោធពលខេមរភូមិន្ទ សូមបន្តរក្សានូវភាពស្មោះត្រង់ និងពង្រឹងភាពដាច់ខាតនៅក្នុងកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីធានាបាននូវនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចដែលយើងកំពុងមានសព្វថៃ្ង ខណៈដែលក្រុមជ្រុលនិយមមួយចំនួននៅតែបន្តអុចអាល ញុះញង់ និងចិញ្ចឹមចិត្តប៉ុនប៉ងបង្កអសន្តិសុខ ដើម្បីឈានទៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីបម្រើនូវមហិច្ឆិតាស្រេកឃ្លានរបស់ពួកគេ ដោយមិនគិតអំពីប្រយោជន៍ជាតិ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button