ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជាថ្មី នៅតែបន្តគាំទ្រ និងសហ ប្រតិបត្តិការទ្វេភាគីជាមួយតួកគី ជាពិសេសលើកម្មវិធី និងគម្រោងនានា !!!!!

រាជរដ្ឋាភិបាលកម្ពុជាថ្មី នៅតែបន្តគាំទ្រ និងសហ ប្រតិបត្តិការទ្វេភាគីជាមួយតួកគី ជាពិសេសលើកម្មវិធី និងគម្រោងនានា !!!!!

ដោយះ លោក ភៀង សុភា
ផ្សាយថ្ងៃ ព្រហស្បត៍ ៦រោច ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣

 

រាជធានីភ្នំពេញះ

នេះជាការបញ្ជាក់នៅក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី អ៊ុលគូ កូចាអាហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានធ្វើការកត់សម្គាល់ផងដែរថា ក្រោយការអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ទៅកាន់ប្រទេសតួកគីកាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការរីកចម្រើនខ្ពស់ទ្បើងជាលំដាប់ ដោយក្នុងនេះ ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនទ្បើងពីមួយឆ្នាំទៅមួយឆ្នាំ។

ចំពោះវិស័យអប់រំ តួកគីបានផ្តល់នូវអាហា រូបករណ៍ដល់និស្សិតកម្ពុជា ព្រមទាំងបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលវប្បធម៌តួកគី ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូច ជាការបើកឱ្យមានថ្នាក់រៀនភាសាតួកគីផងដែរ ដោយបច្ចុប្បន្ននេះមាននិស្សិតប្រមាណ ៦០ នាក់កំពុងសិក្សា ។

ជាមួយគ្នានេះ តួកគីក៏បានបង្កើតឱ្យមានជាលើក ដំបូងនូវការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនទៅមុខឆាប់រហ័ស ។ លើសពីនេះទៀត លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបង្ហាញអំពីបំណងក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀត ដូចជា៖ វិស័យសុខាភិបាល, កសិកម្ម, បរិស្ថាន, ការពារជាតិ និងការអនុវត្តច្បាប់ ជាដើម ។ល។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត និងសហការី និងបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលតួកគី ដែលបានគាំទ្រ និងផ្តល់កិច្ច សហការគ្នាយ៉ាងជិតស្និទ្ធ នៅក្នុងដំណើការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក ។ សម្តេចធិបតី បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៅតែបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី ជាពិសេសលើកម្មវិធី និងគម្រោងនានា ដែលកំពុងអនុវត្ត។ ជាក់ស្តែង នៅក្នុងវិស័យអប់រំ តួកគីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយកម្ពុជាក៏កំពុងសិក្សាអំពីលទ្ធភាពក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតតួកគីវិញផងដែរ ។

ក្នុងជំនួបនេះ សម្តេចធិបតី ក៏បានបង្ហាញនូវក្តីរំពឹងទុកផងដែរថា ទំនាក់ទំនងកិច្ចសហប្រតិ បត្តិការរវាងកម្ពុជា-តួកគី នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកឱ្យស៊ីជម្រៅបន្ថែមទៀត ជា ពិសេសនៅក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, វិស័យអប់រំ, កសិកម្ម, ទេសចរណ៍ និងពាណិជ្ជកម្ម ដោយ សម្តេចធិបតី បានលើក ទឹកចិត្តឱ្យ លោកជំទាវឯកអគ្គរដ្ឋ ជួបផ្ទាល់ជាមួយបណ្តារដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័នទាំងនោះផងដែរ ។

ចំពោះវិស័យការពារជាតិវិញ សម្តេចមហាបវរធិបតី បានរំពឹងទុកផងដែរថា នឹងមានការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងការចែករំលែកព័ត៌មានជាដើម ហើយតទៅអនាគត ក៏អាចឈានទៅដល់ការធ្វើលំហាត់រួម ដើម្បីបង្កើននូវទំនាក់ទំនងរវាងកងទ័ព និងកងទ័ព ឱ្យកាន់តែជិតស្និទ្ធ៕

ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button