នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា ចេញមុខធានាពីការផ្ទេរអំណាចដោយសន្តិវិធី !!!!
នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា ចេញមុខធានាពីការផ្ទេរអំណាចដោយសន្តិវិធី !!!!
ដោយះ លោក ភៀង សុភា
ប្រភពពី បាងកក ប៉ុស្ដ៌
ថ្ងៃ ពុធ ៥កើត ខែ ជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៣
(រាជធានីបាងកក)៖
នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារសប្ដាហ៍នេះបានធានាពីការផ្ទេរអំណាចដោយសន្តិវិធីពីរដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោក ទៅឱ្យរដ្ឋាភិបាលថ្មី ខណៈវិធានការជាច្រើនកំពុងត្រូវបានអនុវត្ត ដើម្បីការពារសេដ្ឋកិច្ចជាតិ អំឡុងនីតិវិធីផ្ទេរអំណាច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក ប្រាយុទ្ធ បានគូសបញ្ជាក់ដូច្នេះថា «ខណៈប្រទេសនឹងត្រូវឆ្ពោះទៅមុខ យើងនឹងបន្តធ្វើការដើម្បីការពារប្រជាជន ខណៈ រង់ចាំរដ្ឋាភិបាលថ្មីឡើងមកកាន់អំណាច»។ លោក ប្រាយុទ្ធ ក៏បានជំរុញផងដែរឱ្យគ្រប់ភាគីទាំងអស់កុំឱ្យបង្កើតសេណារីយ៉ូបំភិតបំភ័យពីស្ថានការណ៍នយោបាយ ដែលអាចធ្វើឱ្យប្រជាជនផ្ទុះកំហឹង។ «សូមកុំបង្កើតបញ្ហាបន្ថែម។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនមានបញ្ហាអ្វីនោះទេជាមួយគ្រប់ភាគីទាំងអស់ ហើយខ្ញុំគោរពតាមនីតិវិធី ប្រជាធិបតេយ្យដែលកំពុងដំណើរការ»។ នេះជាការអះអាងបន្ថែមរបស់លោក ប្រាយុទ្ធ។ គួរបញ្ជាក់ថា គណបក្ស Move Forward របស់លោក Pita Limjaroenrat បាន និងកំពុងស្វែងរកការគាំទ្រដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដោយមានលោក Pita ជានាយករដ្ឋមន្ត្រី។ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវតែប្រមូលឱ្យបាននូវសំឡេងគាំទ្រ ៣៧៦ ពីរដ្ឋសភា និងព្រឹទ្ធសភាដែលអាចនឹងបើក សម័យប្រជុំនៅខែកក្កដាខាងមុខ។ ប៉ុន្តែ មកទល់នឹងពេលនេះ សមាជិកព្រឹទ្ធសភាដែលជាសុទ្ធសឹងតែត្រូវបានតែងតាំងដោយយោធាថៃ មិនទាន់សម្រេចចិត្តថាតើ ពួកគេនឹងបោះឆ្នោតគាំទ្រលោក Pita ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ឬក៏យ៉ាងណា៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/