ព័ត៌មានជាតិ

ព័ត៌មានអន្តរជាតិ 24/05/2023 សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ផ្តោតលើបុគ្គលិកព័ត៌មានវិទ្យាខុសច្បាប់ !!!!!

ព័ត៌មានអន្តរជាតិ 24/05/2023
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ផ្តោតលើបុគ្គលិកព័ត៌មានវិទ្យាខុសច្បាប់ !!!!!

ដោយះ លោក ភៀង សុភា
ប្រភពពី ទីភ្នាក់ងារ AFP
ថ្ងៃ ពុធ ៥កើត ខែ ជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៣

(រដ្ឋធានីវ៉ាស៉ីនតោន)៖

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ដោយមានគោលដៅលើបុគ្គលិកផ្នែក ព័ត៌មានវិទ្យា (IT) រាប់ពាន់នាក់ ដែលភាគច្រើនកំពុងបម្រើការក្នុងប្រទេសចិន និងរុស្ស៉ី ដើម្បីជួយរកថវិកាគាំទ្រដល់កម្មវិធីផលិតអាវុធប្រល័យលោក និងកម្មវិធីមីស៉ីល របស់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានឲ្យដឹងថា បុគ្គលម្នាក់ឈ្មោះ គីម សាងមែន (Kim Sang Man) និងក្រុមហ៊ុនសហប្រតិបត្តិការព័ត៌មានវិទ្យា ឈីនយ៉ុង (Chinyong) មានមូលដ្ឋាននៅឯកូរ៉េខាងជើង ត្រូវបានដាក់ទណ្ឌកម្មរួមគ្នាដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ទាក់ទងនឹងសកម្មភាពរបស់បុគ្គលិក IT នៃក្រុមហ៊ុនរបស់ពួកគេ។ ក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បានប្រកាសនូវការដាក់ទណ្ឌកម្មថ្មីលើបុគ្គលចំនួន ៧នាក់ និងអង្គភាពចំនួន ៣ ផងដែរដែលក្នុងនោះរួមទាំងមានលោក គីម សាងមែន និងក្រុមហ៊ុនឈីនយ៉ុងនេះដែរ។

គួរបញ្ជាក់ថា បើតាមក្រសួងហិរញ្ញវត្ថុអាមេរិក កូរ៉េខាងជើង គ្រប់គ្រងបុគ្គលិក IT រាប់ពាន់នាក់នៅជុំវិញពិភពលោក ដែលមានទីតាំងជាចម្បងនៅក្នុងប្រទេសចិន និងរុស្ស៉ី ដោយរកប្រាក់ចំណូលមករួមចំណែក ដល់កម្មវិធីផលិតអាវុធប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងខុសច្បាប់។ ក្រុមទាំងនោះរស់នៅលាក់អត្តសញ្ញាណ ទីតាំង និងសញ្ជាតិ ហើយប្រើប្រាស់ឯកសារក្លែងបន្លំដើម្បីដាក់ពាក្យធ្វើការងារ៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button