ក្រុមគ្រូពេទ្យ ស្មគ្រចិត្ត ក្រៅ ប្រទេស កូរ៉េ ខាងត្បូងសហការនឹងអង្កការហាឆាន់ខាំ ពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅ ខេត្តបន្ទាយមានជ័យ !!!!!
ក្រុមគ្រូពេទ្យ ស្មគ្រចិត្ត ក្រៅ ប្រទេស កូរ៉េ ខាងត្បូងសហការនឹងអង្កការហាឆាន់ខាំ ពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅ ខេត្តបន្ទាយមានជ័យ !!!!!
ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ សៅរ៍ ១១ រោច ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៣
ខេត្តបន្ទាយមានជ័យ :
ក្រុមគ្រូពេទ្យស្មគ្រចិត្តក្រៅប្រទេសកូរ៉េខាងត្បូង(Medical Service Corps ,JEOLLABUK-DO) សហការនឹងអង្កការហាឆាន់ខាំ(Hachankham)បានទៅពិនិត្យ និងព្យាបាលជម្ងឺឥតគិតថ្លៃជូនពលរដ្ឋនៅខេត្តបន្ទាយមានជ័យរយ:ពពេល៣ថ្ងៃពីទី១១-១៣ខែសីហា ឆ្នាំ២០២៣ ។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោកស្រីជ័យ ណារី និងនិងសហការីកាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២៣ បានអញ្ជើញចូលរួមទទូលស្វាគមន៍និងសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្មគ្រចិត្តក្រៅប្រទេសកូរ៉េខាងត្បូង(Medical Service Corps ,JEOLLABUK-DO) ចំនួន៣០នាក់ មានប្រធានក្រុមដឹកនាំដោយលោកគឹម ឆ្យ៉ុងហូល និងរៀបចំដោយលោកគឹម យ៉ុងអុក ប្រធានអង្គការហាឆាន់ខាំ (HACHANCHAM) លោកស្រីគឹម ហ្យុនអា នាយិការសាលាមហាវិទ្យាល័យគ្រីស្ទានក្រុងសិរីសោភ័ណ នាភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។
លោកគឹម ឆ្យ៉ុងហូល និងលោកគឹម យ៉ុងអុក មានប្រសាសន៍ថា : ក្រុមគ្រូពេទ្យនេះនឹងទទួលពិនិត្យ ព្យាបាលលើជំនាញវេជ្ជសាស្ត្រផ្ទៃក្នុង រោគសើស្បែក វេជ្ជសាស្ត្រគ្រួសារ កូមារ ចិត្តសាស្ត្រ ឆ្អឹង ភ្នែក ធ្មែញ សម្ភព និងរោគស្ត្រី ) ។នេះជាលើកទី២ហើយដែលគ្រូពេទ្យកូរ៉េនេះ មកពិនិត្យ ព្យាបាលជម្ងឺជូនប្រជាជនកម្ពុជានៅខេត្តបន្ទាយមានជ័យ ។
លោកបានបន្តថា : សេវានេះធ្វើឡើងដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណ:ភាពឡើយ។ពោលគឺក្នុងបំនងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋកម្ពុជាជាមិត្តតែប៉ុណ្ណោះ។
លោកបន្តថា នឹងមានពលរដ្ឋកម្ពុជាខ្ទង់ពាន់នាក់នឹងមកទទួលសេវាសុខភាពនេះ ហើយសង្ឃឹមថា សកម្មភាពមនុស្សធម៌នេះនឹងពង្រីកពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិ មិត្តភាពរវាងប្រជាជននិងអាជ្ញាធរកូរេ-កម្ពុជាបន្ថែមទៀត ។
សូមបញ្ជាក់ថា សម្រាប់កម្មវិធីនេះ គឺរសៀលថ្ងៃទី១១ខែសីហាឆ្នាំ២០២៣ ទទួលពិនិត្យ ព្យាបាលនៅទីស្នាកាកការអង្គការនិងសាលាខាងលើ នាភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។ និងព្រឹកទល់ល្ងាច ថ្ងៃទី១២-១៣ខែសីហាឆ្នាំ២០២៣ ទទួលពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ នាភូមិ៣សង្កាត់ព្រះពន្លា ។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េខាងត្បូងបានចុះមកពិនិត្យ ព្យាបាលជម្ងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជានៅក្នុងក្រុងសិរីសោភ័ណនក៏ដូចជាមកពីស្រុកក្រុងនានានៃខេត្តបន្ទាយមានជ័យនេះ ។
លោកអ៊ុំ រាត្រី បានបន្តថា : កន្លងមកអង្គការហាឆាន់ខាំនិងមហាវិទ្យាល៌យគ្រីស្ទានក្រុងសិរីសោភ័ណជាដៃគូអភិវឌ្ឍន៍ដ៏ល្អនិងសកម្មដែលបានជួយអភិវឌ្ឍន៍ខេត្ត។
លោកអភិបាលបានបន្ថែមថា :សកម្មភាពមនុស្សធម៌ខាងសុខភាពដូចខាងលើធ្វើឡើងចំពេលដែលប្រជាជនខេត្តបន្ទាយមានជ័យនិងប្រទេសកម្ព្ជុជាបាននឹងកំពុងរីករាយនឹងការលទ្ធផលបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧ ដែលគណបក្សប្រជាជនកម្ពុជាមានសម្តេចតេជោហ៊ុន សែនជាប្រមុខ បានឈ្នះភ្លូកទឹកភ្លូកដី។
ក្នុងនោះព្រះរាជាណាចក្រកម្ពុជាក៏កំពុងស្វាកគមន៍នាយករដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយលោកកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត ដែលនឹងបន្តដឹកនាំអោយប្រទេសជាតិបន្តមានសុខសន្តិភាព ការអភិវឌ្ឍន៍ ប្រជាជនមានជីវភាពធូរធារនិងសុខុមាលភាពល្អ ៕
ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន