រដ្ឋសភា អនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី !!!!!
រដ្ឋសភា អនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី !!!!!
ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អង្គារ ៦ កើត ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២៣
(រាជធានីភ្នំពេញ)៖
នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។
សម្រាប់តំណែងឧបនាយករដ្ឋមន្ត្រី ទាំង១០រូបនោះ រួមមាន លោកឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឧបនាយករដ្ឋមន្ត្រី វង្សី វិសុទ្ធ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
គណៈរដ្ឋមន្ត្រីថ្មី មានទេសរដ្ឋមន្ត្រីចំនួន១៨រូប ក្នុងនោះរួមមាន៖
– ទេសរដ្ឋមន្រ្តី កែវ រ៉េមី
– ទេសរដ្ឋមន្រ្តី ឈាង យ៉ាណារ៉ា
– ទេសរដ្ឋមន្រ្តី លី ធុច
– ទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា
– ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់
– ទេសរដ្ឋមន្រ្តី ព្រុំ សុខា
– ទេសរដ្ឋមន្រ្តី អៀង មូលី
– ទេសរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន
– ទេសរដ្ឋមន្រ្តី គន់ គីម
– ទេសរដ្ឋមន្រ្តី ហូ សិទ្ធី
– ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង
– ទេសរដ្ឋមន្រ្តី ថោង ខុន
– ទេសរដ្ឋមន្រ្តី សក់ សេដ្ឋា
-ទេសរដ្ឋមន្រ្តី អ៊ុក ប្រាថ្នា
– ទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ
– ទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី
– ទេសរដ្ឋមន្រ្តី សុក ស៊ីផាន់ណា
– ទេសរដ្ឋមន្រ្តី គី តិច
– ទេសរដ្ឋមន្រ្តី អ៉ី ឈាន
* សមាសភាពរដ្ឋមន្ត្រី មានដូចជា៖
– លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
– លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
– លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
– លោក ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
– លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល
– លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
– លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
– លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
– លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
– លោក ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
– លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
– លោក ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ
– លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
– លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ
– លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន
– លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
– លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
– លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
– លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
– លោក អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
– លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ
– លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន៕
ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/