ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងដែលមិនទាន់បានបែងចែកភារកិច្ចច្បាស់លាស់ ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ត្រូវរួសរាន់ធ្វើឲ្យចប់នៅសប្តាហ៍ក្រោយ !!!!!

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងដែលមិនទាន់បានបែងចែកភារកិច្ចច្បាស់លាស់ ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ត្រូវរួសរាន់ធ្វើឲ្យចប់នៅសប្តាហ៍ក្រោយ !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អាទិត្យ ៣ រោច ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០៣នេះ បានណែនាំដល់រដ្ឋមន្ត្រីតាមបណ្ដាក្រសួង រដ្ឋលេខាធិការដ្ឋាន ចំណុះរាជរដ្ឋាភិបាលទាំងអស់ចំនួន៣ចំណុចសំខាន់ៗ អំពីការងារចាំបាច់ និងភាពចាំបាច់ នៃការរៀបចំដំណើរការក្រសួង និងរដ្ឋលេខាដ្ឋាននីមួយៗ។នៅក្នុងសារសំឡេងនៅរសៀលនេះ, សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យោងលើត្រូវការចាំបាច់ចំពោះមុខ ក្រសួង និងរដ្ឋលេខាដ្ឋាននីមួយៗ ត្រូវយកចិត្តទៅដាក់លើការងារមួយចំនួន៖

ទី១. ចំពោះក្រសួង ដែលមិនទាន់បានបែងចែកភារកិច្ចច្បាស់លាស់ ដល់ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការត្រូវរួសរាន់ធ្វើឲ្យចប់នៅសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព និងចីរភាពលើការងារដឹកនាំ និងការងារអនុវត្តរបស់ក្រសួងស្ថាប័ន។

ទី២. ក្នុងការកំណត់ការបែងចែកភារកិច្ច និងការទទួលខុសត្រូវ ជូនថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ត្រូវដាច់ខាតធានាឲ្យបាននូវការបែងចែកឲ្យបានច្បាស់លាស់ រវាងការដឹកនាំខាងនយោបាយ និងការដឹកនាំខាងបច្ចេកទេស ដើម្បីធានាប្រសិទ្ធភាពស្ថាប័ន និងប្រសិទ្ធភាពការងារ ដោយជៀសវាងការលូកដៃ ក្នុងការដឹកនាំផ្ទាល់លើការងាររបស់អង្គភាពជំនាញរបស់ក្រសួងស្ថាប័ន ដោយមិនឆ្លងឬដោយមិនរំលងឋានានុក្រមបច្ចេកទេស។ ប្រសិនបើមានការរៀបចំប្រគល់ភារកិច្ច ឲ្យមន្ត្រីថ្នាក់ដឹកនាំនយោបាយទទួលបន្ទុកលើការងារជួយលើការងាររបស់នាយកដ្ឋាន ដាច់ខាតត្រូវអនុញ្ញាតឲ្យមានការរំលងឋានានុក្រមដឹកនាំផ្នែកបច្ចេកទេស ដូចជាការរំលងឬឬមិនឆ្លងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ឬអគ្គលេខាធិការដ្ឋាននោះទេ។ ត្រូវចាត់ទុកថាការធានានូវឯកភាពសាមគ្គីភាព និងសុខដុមរមនាកម្មការងារ នៅក្នុងស្ថាប័នរដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ គឺជាកិច្ចការអាទិភាពដែលយើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា។

ទី៣. ចំពោះមុខត្រូវខិតខំធានាឲ្យបាន នូវនិរន្តរភាពនិងស្ថិរភាពនៃការអនុវត្តការងារនៅក្នុងស្ថាប័ន នៅក្នុងករណីចាំបាច់ ដែលត្រូវធ្វើវិចារណកម្មមុខងារ ក្នុងថ្នាក់បច្ចេកទេស និងរៀបចំមន្ត្រីឡើងវិញ ត្រូវគិតគូរលើគោលការណ៍ជាមូលដ្ឋានចំនួន២ ដែលសម្តេច ហ៊ុន ម៉ាណែត បានធ្លាប់ណែនាំកន្លងមកនេះ គឺទីមួយ គឺគោលការណ៍គុណាធិបតេយ្យ ដោយផ្អែកជាចម្បងលើគុណសម្បត្តិ ស្ថាដៃការងារ សមត្ថភាពចំណេះដឹង ទេពកោសល្យ និងក្រមសីលធម៌របស់មន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងទី២ គឺគោលការណ៍គុណធម៌ដើម្បីធានាបានឯកភាព និងសាមគ្គីភាពផ្ទៃក្នុងស្ថាប័ន។

ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់រៀបចំចាត់តាំងប្រគល់ភារកិច្ចជូនមន្ត្រី ដែលផ្អែកលើមូលដ្ឋានការប្រមូលផ្ដុំមន្ត្រីទាំងអស់ ជាកម្លាំងសរុបរបស់ស្ថាប័នតាមរយៈការធ្វើសុខដុមរមនីយកម្ម និងការរៀបចំឲ្យមន្ត្រីចាស់ ដែលមានបទពិសោធន៍ និងជំនាញនិងមន្ត្រីថ្មីដែលជាកម្លាំងថ្មី បានរួមធ្វើការជាមួយគ្នា តាមទិសស្លោក “ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង”។ ធ្វើយ៉ាងនេះគឺសំដៅលើកកម្ពស់សមត្ថភាពស្ថាប័ន ឲ្យកាន់តែរឹងមាំ និងប្រកបដោយប្រសិទ្ធភាព៕

 

ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button