ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី ហ្វីលីពីន ក្នុងពិធីចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យម !!!!!

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី ហ្វីលីពីន ក្នុងពិធីចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យម !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អង្គារ ៥ រោច ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០២៣

 

រដ្ឋធានីហ្សាការតាះ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន នាល្ងាចថ្ងៃទី៥ កញ្ញា ២០២៣។

ការចុះអនុស្សរណ:យោគយល់នេះ​ ត្រូវបានធ្វេីឡេីងរវាងអ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមបឹក្សាពិគ្រោះយោបល់ ធុរកិច្ច អាស៊ាន សម្រាប់ កម្ពុជា ជាមួយលោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A CONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន សម្រាប់ហ្វីលីនពីន ដោយផ្តោតជាសំខាន់លើការពិនិត្យលទ្ធភាពរួមគ្នា៖​

១) សិក្សា និងបង្កើតច្រក បង្រៀនអំពីកសិកម្ម ប្រកបដោយសក្តានុពលបច្ចេកវិទ្យា កសិកម្ម សន្តិសុខស្បៀង ម៉ូឌែលធុរកិច្ច កសិសហគ្រិន និងការ អភិវឌ្ឍ ខ្សែច្រវ៉ាក់ តម្លៃរបស់កសិករ សហគ្រាស និងស្ថាប័ន រដ្ឋទាំង តូច មធ្យម និងធំ។​

២) កំណត់នូវតម្រូវការ ធុរកិច្ច ដើម្បីអភិវឌ្ឍ កាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគ ក្នុង វិស័យ ស្រូវអង្ករ និងផលិតផល និងសេវាកម្ម កសិកម្មផ្សេង ទៀត។​

៣)​ លើកកម្ពស់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ស្រូវ អង្ករ​ ៤) ជំរុញយុទ្ធសាស្រ្ត ប្រកបដោយប្រសិទ្ធភាព ក្នុងការ ដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ និងធានានូវបរិយកាស កសិធុរកិច្ច ប្រកបដោយចីរភាព៕

ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button