ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ឧទ្ទិសសមិទ្ធផល «បញ្ចូលរមណីយដ្ឋានតំបន់ប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក» ដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ, អតីតព្រះមហាក្សត្រ និងបុព្វបុរសខ្មែរគ្រប់ជំនាន់ !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ឧទ្ទិសសមិទ្ធផល «បញ្ចូលរមណីយដ្ឋានតំបន់ប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក» ដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ, អតីតព្រះមហាក្សត្រ និងបុព្វបុរសខ្មែរគ្រប់ជំនាន់ !!!!!

ដោយះ លោក ភៀង សុភា
ផ្សាយថ្ងៃ ព្រហស្បត៍ ៧ កើត ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០២៣

 

(រាជធានីភ្នំពេញ)៖

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧទ្ទិសសមិទ្ធផលនៃ «ការដាក់បញ្ចូលរមណីយដ្ឋានតំបន់ប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក» ដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រ បុព្វបុរសខ្មែរគ្រប់ជំនាន់។

ថ្លែងក្នុងពិធីអបអរសាទរដល់ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរព្រះរាជគុណ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលផ្តល់នូវព្រះទ័យគាំទ្រដល់រាជរដ្ឋាភិបាល នៅក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌដែលជាអត្តសញ្ញាណជាតិ។

សម្តេចបានថ្លែងដូច្នេះថា៖ «ទូលព្រះបង្គំខ្ញុំសូមឧទ្ទិសពិធីដ៏អធឹកអធមនេះថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ព្រះបរមរតនកោដ្ឋ និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរ គ្រប់ជំនាន់ ព្រមទាំងដួងព្រលឹងបុព្វបុរសខ្មែរ ដែលបានកសាង និងបន្សល់ទុកអរិយធម៌ និងសម្បត្តិវប្បធម៌ដ៏វិសេសវិសាល ដែលជាអត្តសញ្ញាណនៃជនជាតិខ្មែរ ដែលបានបង្កើតនគរភ្នំ ឬនគរហ្វូណន ដំបូងបង្អស់នៅលើទឹកដីខ្មែរ»។

ស​ម្តេចធិបតី ក៏បានកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្រ្តីជំនាញបេតិកភណ្ឌ ដែលបានខិតខំប្រឹងប្រែងប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងការចុះបញ្ជី «រមណីយដ្ឋានតំបន់ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

សម្តេចក៏បានថ្លែងអំណរគុណផងដែរ ដល់ជនរួមជាតិ ចំពោះទឹកចិត្តស្រលាញ់ និងចូលរួមគ្រប់រូបភាព ក្នុងការការពារ និងថែរក្សារាល់បេតិកភណ្ឌ ដែលជាមរតកមានតម្លៃមហាសាល ឆ្លុះបញ្ចាំងពីភាពរុងរឿង និងភាពអស្ចារ្យ នៃចក្រភពខ្មែរ ដែលមានអរិយធម៌ខ្ពស់ខ្ពស់ មានទឹកដីទូលំទូលាយ និងមានអាយុកាលចំណាស់ជាងគេនៅក្នុងតំបន់៕


ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button