ច្បាប់ផ្សេងៗព័ត៌មានជាតិ

ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ ពិធីរាប់បាត្រជូនព្រះសង្ឃ ចំនួន ៧២ អង្គនៅក្នុង ភូមិសាស្ត្របឹង៧៥ ស្រុកម៉ាឡៃ ខេត្តបន្ទាយនានជ័យ !!!!

ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ ពិធីរាប់បាត្រជូនព្រះសង្ឃ ចំនួន ៧២ អង្គនៅក្នុង ភូមិសាស្ត្របឹង៧៥ ស្រុកម៉ាឡៃ ខេត្តបន្ទាយនានជ័យ !!!!

ដោយ៖ លោក សេង វិសាល
ចេញផ្សាយ ថ្ងៃ ចន្ទ័ ៣កើត ខែ ចេត្រ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ស្រុកម៉ាឡៃ ៖

នៅព្រឹកថ្ងៃ ច័ន្ទ ៣ កើត ខែ ចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព ,ស ២៥៦៥ ត្រូវ នឹង ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២២នេះ ក្រុមការងារសម្ដេចតេជោ ដឹកនាំដោយ ឯកឧត្តម ប៉ាន់ ខែមប៊ុន ថន និង ក្រុមការងាររដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រុមការងារស្រុកម៉ាឡៃរួមជាមួយនិងសប្បុរសជននានា ដែលបានគាំទ្រ បានរៀបចំពិធីរាប់បាត្រជូនព្រះសង្ឃចំនួន៧២រអង្គ ស្ថិតក្នុងចំណុចបឹង ៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញជាគណអធិបតី នៅក្នុងកម្មវិធីដ៍វិសេសវិសាលនិងមានការចូលពីឯកឧត្តម ឌៀង សារ៉ាន់ ជំនួយការសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា និង ដោយមានការ ចូលរួមពី ក្រុមការងាររដ្ឋបាល ខេត្តបន្ទាយមានជ័យ និង លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ និងក្រុមការងាររដ្ឋបាលស្រុកម៉ាឡៃ ព្រមទាំង លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំងបី ជាច្រើនរូបផងដែរ។

ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ សំណេះសំណាល នៅក្នុងកម្មវីធី ថា នៅល្ងាច ថ្ងៃខែឆ្នាំ ដដែលនេះនឹងមានពិធីអាហារនំបញ្ចុកសន្តិភាពនិងរាំវង់សន្តិភាព ដើម្បីជាការដឹងគុណនិងអបអរដល់ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសារថា នៅថ្ងៃទី០៤ ខែមេសាឆ្នាំ២០២២នេះ គឺជា
ថ្ងៃអបអរសារទរ ដែលសម្ដេចតេជោ បិតា សន្តិភាព យើង ចម្រើនជន្មាយុ គម្រប់ ៦៩ឆ្នាំឈាន ចូល ៧០ឆ្នាំ ។

ឯកឧត្តម ចិត្តធម៍ (ឯកឧត្តម ប៉ាន់ ខែមប៊ុនថន) បានថ្លែងបន្តទៀតថា ដូចនេះហើយ
ដើម្បីជាការគោរពដឹងគុណ ក្នុងនាមឯកឧត្តម និងក្រុមគ្រួសារ ព្រមទាំង មន្ត្រីរាជការ
និងកងកម្លាំងប្រដាប់ ទាំងអស់សូមគោរពជូនពរ ដល់សម្ដេចតេជោ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ។នាឱកាសដ៏មហាប្រសើរនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារស​ត្រូវ​គ្រប់ទិសទី និងទទួលបាន​ជោគជ័យថ្មីប​ន្ថែម​ទៀត ក្នុងបុព្វ​ហេតុជាតិ មាតុភូមិ ប្រជាជន ប្រកប​ដោយការអភិវឌ្ឍ និងរីកច​ម្រើនត​រៀង​ទៅ។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button