ច្បាប់ផ្សេងៗព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ “ សន្តិភាព ” បានផ្តល់ឱ្យ កម្ពុជា នូវឱកាសក្នុង ការរីក ចម្រើន ទាំងកម្រិត ជីវភាពបុគ្គល និង សង្គម ព្រមទាំង ផ្តល់នូវលទ្ធភាព ក្នុងការ គោរពប្រតិបត្តិ ជំនឿសាសនា !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ “ សន្តិភាព ” បានផ្តល់ឱ្យ កម្ពុជា នូវឱកាសក្នុង ការរីក ចម្រើន ទាំងកម្រិត ជីវភាពបុគ្គល និង សង្គម ព្រមទាំង ផ្តល់នូវលទ្ធភាព ក្នុងការ គោរពប្រតិបត្តិ ជំនឿសាសនា !!!!

ដោយ៖ លោក ភៀង សុភា
ចេញ ផ្សាយ ថ្ងៃ ចន្ទ ១០ កើត ខែ ចេត្រ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញ៖

 

ឯកឧត្តម ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា ការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីពិសារអាហារស្រាយ បួសខែរ៉ាម៉ាឌន ឆ្នាំ២០២២ ជាមួយថ្នាក់ដឹកនាំ និង សាសនិក ខ្មែរឥស្លាមកម្ពុជា នៅ រាជធានីភ្នំពេញ, កាលពី ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២២ ម្សិលមិញនេះ ដែល នៅ ក្នុងកម្ម
វិធីនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាល ប៉ុន្មានឆ្នាំកន្លងមកនេះ តែងតែចូលរួមពិសារអាហារស្រាយ បួសខែ រ៉ាម៉ាឌន ជាមួយប្រជា ពលរដ្ឋ សាសនិក ខ្មែរឥស្លាម រាប់ពាន់នាក់ លើកលែង តែឆ្នាំកន្លង ទៅ ដែលកើតមានស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។ ហើយឆ្នាំនេះ តាមរយៈ ហ្វេសប៊ុក សម្តេច ក៏បានសុំការអធ្យាស្រ័យយោគយល់ពីសំណាក់បងប្អូនសាសនិក ខ្មែរឥស្លាមទាំងអស់ផងដែរ ចំពោះការផ្អាកកម្មវិធីជួបជុំស្រាយបួសខែរ៉ាម៉ាឌន ទ្រង់ទ្រាយធំថ្នាក់ជាតិលើកទី៩ នៅឆ្នាំ២០២២ នេះ ដោយសារជំងឺកូវីដ-១៩ នៅមិនទានទៅណាឆ្ងាយនៅឡើយ។ ទោះបីយ៉ាងណាក្តី សម្តេច ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាក៏បានអនុញ្ញាតឱ្យមានការ ថ្វាយបង្គំ នៅតាមវិហារ (ម៉ាស្ជិទ ស៊ូរ៉ាវ) ការជួបជុំ លក្ខណៈ សាសនាឡើងវិញ រួមនឹងកម្មវិធី ផ្សេងៗ ដោយ អនុវត្ត ទៅតាម សារាចរ ណែនាំ និងវិធានសុខាភិបាល ក៏ដូចជាសេចក្តីណែនាំនានា របស់ ចាងហ្វាង គណៈដឹកនាំ ជាន់ខ្ពស់នៃសាសនាឥស្លាម កម្ពុជា។

អត្ថន័យដ៏សំខាន់ក្នុងទិដ្ឋភាពនៃការចូលរួមពិសារអាហារស្រាយបួសខែរ៉ាម៉ាឌនរួមគ្នាក្នុងថ្ងៃនេះ គឺជា (i) ភស្តុតាង នៃ សុខដុមភាវូបនីយកម្ម សាសនានៅ កម្ពុជា និងជាការចូលរួមគោរពផ្តល់តម្លៃ ចំពោះជំនឿ សាសនា ទំនៀមទម្លាប់ និង ប្រពៃណី ដ៏បវររបស់សាសនិក ឥស្លាម, (ii) ការបង្ហាញនូវ សាមគ្គីភាព ក្រោម ដំបូលនៃការ ដឹកនាំតែមួយ និង ក្នុងនាម ពលរដ្ឋខែ្មរ តែមួយ ជាការ ឆ្លុះបញ្ចាំង អំពីវប្បធម៌ ចែករំលែក សេចក្តី ស្រលាញ់ ការ ឱ្យទាន និង (iii) ការផ្តល់ ឱកាសសិក្សា ស្វែងយល់អំពីគ្នាទៅវិញទៅមក ជាពិសេសអត្ថន័យដ៏ពិសិដ្ឋ និងផលប្រយោជន៍នៃការបួសខែរ៉ាម៉ាឌនរបស់សាសនិកឥស្លាម ទាំងផ្នែកជំនឿសាសនា សង្គម និងសុខភាព។

ឯកឧត្តមបានបន្តទៀតថាសូមកោតសរសើរ និងសូមអរគុណថ្នាក់ដឹកនាំ និងសហការី ព្រមទាំងបងប្អូនយុវជន សាសនិកឥស្លាម ក៏ដូចជា អាជ្ញាធរដែនដី គ្រប់ លំដាប់ថ្នាក់ ដែលបានសហការរៀបចំពិធីជួបជុំដ៏មានអត្ថន័យនេះ ក្នុងស្មារតីសាមគ្គីភាពជា មហាគ្រួសារខ្មែរ តែមួយ។ មួយ វិញទៀត កម្មវិធីនេះ ក៏បាន ចូលរួម ចំណែក ផងដែរក្នុងការជំរុញលើកកម្ពស់ការ ប្រតិបត្តិនូវការ ប្រៀនប្រដៅតាម គន្លងសាសនា និង ស្មារតីប្រកបដោយការតាំងចិត្តអំណត់អត់ធន់ រួមជាមួយនឹង ធម៌សប្បុរស យោគយល់ និងយកអាសារគ្នាទៅវិញទៅមក។

ហើយជា ពិសេស ទៀតនោះ ឯកឧត្តម បណ្ឌិត បានមាន ប្រសាសន៍ថា “សន្តិភាព” បានផ្តល់ឱ្យកម្ពុជានូវឱកាសក្នុងការរីកចម្រើន ទាំងកម្រិត ជីវភាពបុគ្គល និង សង្គម ព្រមទាំងផ្តល់នូវលទ្ធភាពក្នុងការ គោរពប្រតិបត្តិ ជំនឿសាសនា តាម ប្រពៃណីរៀងៗខ្លួនដោយភាពសប្បាយ រីករាយ។ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ការធានានូវសុខដុមរមនា រវាង ជាតិសាសន៍ និង សាសនានៅ កម្ពុជា នៅតែជាគោលនយោបាយអាទិភាព របស់ កម្ពុជា គឺ “គ្មានការរើសអើង គ្មានការប្រកាន់ ពូជសាសន៍ និងសាសនា នោះទេ ពោលមានតែ សុខដុមនីយកម្ម” ទាំងសម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ ឥស្លាម និង សាសនា នានា ។ ជា មួយគ្នា នេះ រាជរដ្ឋាភិបាល ក៏ បាន ផ្តល់ការអនុញ្ញាត និងការឧបត្ថម្ភដ៏មហាធំធេងដល់សហគមន៍ខ្មែរឥស្លាម រួមមានជាអាទ៌៖ ការបើកឲ្យទទួលជំនួយដើម្បីអភិវឌ្ឍនសហគមន៍, ការបញ្ចូលគ្រូបង្រៀន ខ្មែរឥស្លាម ១៥០០ នាក់ក្នុង ក្របខ័ណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា, ការអនុញ្ញាត ឲ្យសិស្ស-និស្សិត ស្ត្រីឥស្លាម អាចទទូល ហ៊ីយ៉ាប ក្នុងការ ចូលសិក្សា តាម គ្រឹះស្ថានអប់រំសាធារណ: , ការអនុញ្ញាត ឲ្យ សាសនិក ឥស្លាម អាច ស្លៀកសំលៀក បំពាក់ តាមប្រពៃណីរបស់ខ្លួន ក្នុងការថតរូប ដើម្បីធ្វើ ឯកសារនានា, ការអនុញ្ញាត ឲ្យ មាននូវស្ថាប័ន Halal កម្ពុជា និងការរៀបចំសកម្មភាព ចូលរួមគាំទ្រផ្សេងៗដល់ សហគមន៍ខ្មែរឥស្លាម ផងដែរ៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button