ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណះ អភិបាល ខេត្តបន្ទាយ មានជ័យ ធ្វើលិខិត គោរពជូន សម្ដេច តេជោ កោតសសើរ អំពីកិច្ច សហ ប្រតិ បត្តិការ បាន យ៉ាងល្អ ប្រសើរ ករណី ទំនាស់ ធ្លី ដ៏រាំរ៉ៃ នៅខេត្តបន្ទាយមានជ័យ !!!!
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចអគ្គមហាសេនាបតី តេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវឯកឧត្តម អ៊ុំ រាត្រី អភិបាល
នៃ គណះ អភិបាល ខេត្តបន្ទាយ មានជ័យ ធ្វើលិខិត គោរពជូន សម្ដេច តេជោ កោតសសើរ អំពីកិច្ច សហ ប្រតិ បត្តិការ បាន យ៉ាងល្អ ប្រសើរ ករណី ទំនាស់ ធ្លី ដ៏រាំរ៉ៃ នៅខេត្តបន្ទាយមានជ័យ !!!!
ដោយ៖ លោក សេង វិសាល
ចេញ ផ្សាយ ថ្ងៃ ចន្ទ ១០ កើត ខែ ចេត្រ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖
ក្រោមការដឹកនាំ ដ៏ថ្លៃថ្លា របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក
រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ បានចាត់តាំង ឯកឧត្តម ប៉ាន់ខែម
ប៊ុនថន នាយករងខុទ្ទកាល័យ នៃ សម្ដេចតេជោ ដើម្បីសហការ ដឹកនាំដោះស្រាយ
បញ្ចប់វិវាទដីធ្លីដ៏ស្មុគស្មាញរាំរ៉ៃ ចំនួន២កន្លែង ស្ថិតនៅ ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ
និងចំណុចបឹង៧៥ ភូមិអូរអំបិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង
បន្តដោះស្រាយ វិវាទដីធ្លីដដ៏ស្មុគស្មាញដែលនៅសេសសល់ទៀត។
នៅក្នុងលិខិតគោរពជូន សម្ដេចតេជោ របស់ ឯកឧត្តម អ៊ុំ រាត្រី គឺជា តំណាង អោយ
រដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត និង ប្រជាពលរដ្ឋនៅខេត្ត បន្ទាយមានជ័យ ទាំងអស់
គោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ សម្ដេច តេជោ ដែលបាន ចាត់តាំង
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដែលជាមន្ត្រីល្អ មាន គុណធម៌ មាន ឧត្តមគតិ ខ្ពង់ខ្ពស់
ក្នុងការដោះស្រាយ ជូនប្រជាពលរដ្ឋ ថែមទាំង អភិវឌ្ឌ្យន៍ លើតំបន់ដោះស្រាយទំនាស់
នោះថែមទៀតផង ។
មិនតែ ប៉ុណ្ណោះ ឯកឧត្តម អ៊ុំ រាត្រី ថែមទាំងបាន ផ្ញើរលិខិត ជូនពរ ជូន ឯកឧត្តម
ប៉ាន់ខែម ប៊ុនថន និងលោកជំទាវ ព្រមទាំង ក្រុមការងារ ក្នុងនាម រដ្ឋបាលខេត្ត ក្រុម
ប្រឹក្សាខេត្ត ប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ អំពីកិច្ចសហការ ការងារដោះ
ស្រាយវិវាទដីធ្លីរាំរ៉ៃ ស្មុគស្មាញ រយះកាលកន្លងមកនេះ មានលទ្ទផលវិជ្ជមានល្អយ៉ាង
ខ្លាំង រវាងក្រុមការងារ ខេត្ត និង ក្រុមការងារ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ។
នៅក្នុង ឪកាស ដ៏ ប្រសើរ ថ្លៃថ្លានៃ ពិធីបុណ្យ ចូល ឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ឆ្នាំខាល
ចត្វាស័ក ពុទ្ទសករាជ ២៥ ៦៦ ខាងមុខនេះ ឯកឧត្តម អ៊ុំ រាត្រី តំណាង ថ្នាក់ដឹកនៃ
រដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំងអស់ និងប្រជាពលរដ្ឋនៅ
ក្នុង ខេត្ត បន្ទាយមានជ័យ សូមជូនពរ ដល់ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និង លោកជំទាវ និង ក្រុមការងារ សូមគោរ ជូននូវ សព្ទសាធុការពរ បវរសួស្ដី សិរីមង្គល
វិបុលសុខ មហាប្រសើរ ជូន ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និង លោកជំទាវ ព្រមទាំង
ក្រុមការងារ ទទួលបាន នូវពុទ្ទពរ ទាំងបួនប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបី
ឃឃ្លៀងឃ្លាតឡើយ ៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន