ច្បាប់ផ្សេងៗព័ត៌មានជាតិ

ធនាគារ វីង ចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីក្នុងបុព្វហេតុសង្គម !!!!

ធនាគារ វីង ចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីក្នុងបុព្វហេតុសង្គម !!!!

ដោយ៖ លោក ភៀង សុភា
ចេញ ផ្សាយ ថ្ងៃ អង្គារ ១១ កើត ខែ ចេត្រ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

(រាជធានីភ្នំពេញ)

នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២២ ធនាគារវីង (ខេមបូឌា) ម.ក បានចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមដល់បុព្វហេតុដ៏ថ្លៃថ្លារបស់សមាគម ក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ។

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ(TYDA) និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងមានការចូលរួមពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងថ្នាក់ដឹកនាំនៃស្ថាប័នទាំង២ជាច្រើនរូបទៀត ។

តាមរយៈអនុស្សរណៈនេះ អ្នកឧកញ៉ា គិត ម៉េង លោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ នឹងបរិច្ចាគថវិកា ចំនួន ១០០,០០០ ដុល្លារក្នុងរយៈពេល៥ឆ្នាំតាមរយៈធនាគារ វីង ដើម្បីគាំទ្រដល់ការងារមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ ។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង(ខេមបូឌា)ម. ក បានមានប្រសាសន៍ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបក៏ដូចជាធនាគារវីងបានជួយលើការងារមនុស្សធម៌ជាច្រើនជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាជាមួយសម្ដេចតេ ជោ ហ៊ុន សែន នៅក្នុងវិស័យសុខាភិបាលនិងវិស័យផ្សេងៗជាច្រើនទៀត។ សម្រាប់ទិសដៅទៅមុខទៀតក្រុមហ៊ុន នឹងជំរុញការងារមនុស្សធម៌ជាមួយនឹងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតតាមរយៈការភ្នាក់ងារ wing ទូទាំងប្រទេសដែលមានសាខាចំនួនជាង១ម៉ឺនសាខាបានចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌នេះផងដែរ។

អ្នកឧកញ៉ា បានមានប្រសាសន៍បន្ដថា យើងពិតជាមានសំណាងណាស់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនដើម្បីអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យទាំងវិស័យសុខាភិបាលពាណិជ្ជកម្មជាដើម។ អ្នកឧកញ៉ាបានបង្ហាញមោទនភាពនិងកោតសរសើរចំពោះសកម្មភាពរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)ដែលក្នុងរយៈពេលកន្លងមកនេះ ជាពិសេសរយ:ពេល២ឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំ ក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តទាំងអស់នៃសមាគមTYDA បានលះបង់គ្រប់បែបយ៉ាងខិតខំបម្រើប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការរៀបចំមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ការយកសំណាក ការព្យាបាលអ្នកជំងឺ-១៩ ការចាក់វ៉ាក់សាំង និងការងារជាច្រើនទៀតផងដែរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានមានប្រសាសន៍ថា នេះគឺជាលើកទីមួយនៃការចុះអនុស្សរណៈអនុស្សរណ:យោគយល់(MOU) គឺជាពេលវេលាដែលល្អដែលយើងបានធូរស្រាលពីជំងឺកូវីដ-១៩ អាចធ្វើឲ្យយើងមានឱកាសពេលវេលារីករាយដើម្បីធ្វើការងារមនុស្សធម៌ និងការជួបជុំគ្នាដោយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោគ(TYDA) គឺមានគោលការណ៍ ០៣ នៅក្នុងការ អនុវត្តកិច្ចការ មនុស្សធម៌ ដើម្បី បុព្វហេតុ ជួយដល់ ប្រជាពលរដ្ឋ ទី១- គឺការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។ ទី២-ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដែលគិតថ្លៃនៅទូទាំងប្រទេស។ ៣-ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើនក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះគឺដោយសារសុខសន្តិភាពដែលធ្វើឱ្យយើងមានឱកាសបម្រើប្រជាពលរដ្ឋ។ ជាលទ្ធផល គិតដល់ថ្ងៃនេះសមាគមបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសបានចំនួន៣៣៦,៣៥៣ នាក់ អ្នកជំងឺធ្ងន់ចំនួន ៦,១៥៣ នាក់ ត្រូវបញ្ជួនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និង ជាមួយដៃគូរសហការនានានៅក្នុងនោះផងដែរ និងមានអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៦នាក់ត្រូវបានព្យាបាលដោយឥតគិតថ្លៃ ។ សូមថ្លែងអរគុណចំពោះក្រុមហ៊ុន Royal Group និងធនាគារវីង(ខេមបូឌា)ម.ក ដែលបានផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិចដើម្បីដើមចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុប្រជាពលរដ្ឋតាមរយៈការចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button