ច្បាប់ផ្សេងៗព័ត៌មានជាតិ

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន  ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ថ្នាក់កណ្តាល បានអញ្ជើញ ជាគណអធិបតី ដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការរចនាសម្ព័ន្ធដឹកនាំរបស់សម្ពន្ធយុវជនស្រលាញ់សន្តិភាព (ស.យ.ស.ស) ខេត្តបន្ទាយមានជ័យ !!!!

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន  ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ថ្នាក់កណ្តាល បានអញ្ជើញ ជាគណអធិបតី ដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការរចនាសម្ព័ន្ធដឹកនាំរបស់សម្ពន្ធយុវជនស្រលាញ់សន្តិភាព (ស.យ.ស.ស) ខេត្តបន្ទាយមានជ័យ !!!!

ដោយ៖ លោក សេង វិសាល
ចេញ  ផ្សាយ ថ្ងៃ សៅរ៌ ៧ រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក  ព.ស. ២៥៦៥ ត្រូវ នឹង   ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ:

នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ មានការរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការរចនាសម្ព័ន្ធដឹកនាំរបស់សម្ពន្ធយុវជនស្រលាញ់សន្តិភាព (ស.យ.ស.ស) ខេត្តបន្ទាយមានជ័យក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ថ្នាក់កណ្តាល និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមឌៀង សារ៉ាន់ និងឯកឧត្តមគង់ ចំរុងអនុប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព ឯកឧត្តមប៉ាន់ ខែមវឌ្ឍនាប្រធានលេខាធិការដ្ឋាន រួមជាមួយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអាជ្ញាធរ ខេត្តបន្ទាយមានជ័យ ព្រមទាំងយុវជនយុវតីសមាជិកសមាជិកាយុវជនស្រលាញ់សន្តិភាព ចំនួន ៣៣៣ នាក់។

នៅក្នុងឱកាសនោះ អង្គពិធី បានស្ដាប់ដោយ​យកចិត្តទុកដាក់ នូវបាឋកថា ថ្លែងដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក្នុងមតិសំណេះសំណាល​ផ្ដាំផ្ញើ  អំពីតួនាទីភារកិច្ច របស់យុវជន ក្នុងការចូលរួម ថែរក្សា​សន្តិភាព និងការ​អភិវឌ្ឍ​សង្គមន៍ ឲ្យមានការរីកចម្រើន ប្រកបដោយចិរភាព ។

ឯកឧត្តម បានបន្តទៀតថា សូមបងប្អូន យុវជន យុវតីទាំងអស់ត្រូវចេះប្រើនូវ យុទ្ធវិធីត្រឹមត្រូវ តែបើខ្វះការចាត់តាំង និងអនុ វត្តឱ្យបានត្រឹមត្រូវ និងខ្វះតួអង្គពាក់ព័ន្ធចូលរួម លទ្ធផលគឺស្មើនឹងសូន្យ។ ការអនុវត្តនយោបាយឈ្នះ-ឈ្នះប្រកបដោយជោគជ័យវាជាគំនិតរបស់សម្ដេចតេជោហ៊ុន សែន ផ្តួចផ្តើមដោយមានធាតុចូលពីគ្រប់មជ្ឈដ្ឋាន ។

ពាក្យស្លោក ដែលយើងទាំងអស់គ្នាចង់បាន គឺជយោ! សម្តេចតេជោ ហ៊ុន សែន បិតានយោបាយឈ្នះឈ្នះ ស្ថាបនិកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា! ពលរដ្ឋខ្មែរទាំងអស់គ្នា សូមគោរពដឹងគុណចំពោះសម្តេចតេជោ និងក្រុមប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលបានរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម នាំយកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរហូតមកទល់ពេលនេះក្នុងក្របខណ្ឌមួយ «សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព»៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button