មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភសម្ភារៈជំនាញការិយាល័យ ជូនកងពលតូចដឹកជញ្ជូនលេខ៩០ !!!!

មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភសម្ភារៈជំនាញការិយាល័យ ជូនកងពលតូចដឹកជញ្ជូនលេខ៩០ !!!!
ដោយ៖ លោក សេង វិសាល
ចេញ ផ្សាយ ថ្ងៃ សៅរ៌ ៧ រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ:
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ស្ថិតនៅភូមិសាស្ត្រទឹកដីខេត្តកំពង់ស្ពឺ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០បានទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលអំណោយទាំងនោះរួមមាន៖-កុំព្យូទ័រលើតុចំនួន ៨ គ្រឿង កុំព្យូទ័រយួដៃចំនួន ២គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន ១០គ្រឿង ដែលអំណោយដ៏មានតម្លៃទាំងនេះ សម្រាប់ប្រើប្រាស់គ្រប់ការិយាល័យជំនាញនិមួយៗនៅក្នុងអង្គភាព។
បន្ទាប់ពីទទួលអំណោយដ៏ថ្លៃថ្លានេះ មេបញ្ជាការកងពល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ ឧបត្ថម្ភ ថវិកា សម្ភារៈ និងស្មារតី ដល់គ្រប់បណ្ដាអង្គភាពចំណុះកងទ័ពជើងគោក ។
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានបញ្ជាក់ថា អំណោយជាសម្ភារៈការិយាល័យទាំងអស់នេះពិតជាបានឆ្លើយតបនឹងតម្រូវការការងារនៅពេលបច្ចុប្បន្នរបស់អង្គភាពដើម្បីប្រើប្រាស់ក្នុងការទទួលបានប្រសិទ្ធភាពនិងគុណភាពការងារតាមជំនាញនីមួយៗ៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/