ច្បាប់ផ្សេងៗព័ត៌មានជាតិ

ប្រជាពលរដ្ឋប្រមណ៧៥គ្រួសារនៅក្នុងភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ទទួចសុំអោយឯកឧត្តម អ៊ូចភា អភិបាលខេត្តតាកែវ មេត្តាជួយដោះស្រាយ បញ្ហាវិវាទជាងបីឆ្នាំនៅក្នុងមូលដ្ឋានភូមិរបស់ពួកគាត់រស់នៅ ជាមួយនិងសិប្បកម្មស្លរចំរាញ់គ្រឿងអេតចាយនិងកំទេចកំទីដែកគ្រប់ប្រភេទនិង អាលុយមីញ៉ូម ដែលមានសិប្បកម្ម ឈ្មោះថា (ប្រិចលៀន មិនថល) ឯ.ក !!!!

ប្រជាពលរដ្ឋប្រមណ៧៥គ្រួសារនៅក្នុងភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ទទួចសុំអោយឯកឧត្តម អ៊ូចភា អភិបាលខេត្តតាកែវ មេត្តាជួយដោះស្រាយ បញ្ហាវិវាទជាងបីឆ្នាំនៅក្នុងមូលដ្ឋានភូមិរបស់ពួកគាត់រស់នៅ ជាមួយនិងសិប្បកម្មស្លរចំរាញ់គ្រឿងអេតចាយនិងកំទេចកំទីដែកគ្រប់ប្រភេទនិង អាលុយមីញ៉ូម ដែលមានសិប្បកម្ម ឈ្មោះថា (ប្រិចលៀន មិនថល) ឯ.ក !!!!

ដោយ៖ លោក សេង វិសាល
ចេញ ផ្សាយ ថ្ងៃ សុក្រ ១៣រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តតាកែវ:

ប្រជាពលរដ្ឋប្រមណ៧៥គ្រួសារនៅក្នុងភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ទទួចសុំអោយឯកឧត្តម អ៊ូចភា អភិបាលខេត្តតាកែវ មេត្តាជួយដោះស្រាយ បញ្ហាវិវាទជាងបីឆ្នាំនៅក្នុងមូលដ្ឋានភូមិរបស់ពួកគាត់រស់នៅ ជាមួយនិងសិប្បកម្មស្លរចំរាញ់គ្រឿងអេតចាយនិងកំទេចកំទីដែកគ្រប់ប្រភេទនិង អាលុយមីញ៉ូម ដែលមានសិប្បកម្ម ឈ្មោះថា (ប្រិចលៀន មិនថល) ឯ.ក ស្ថិតនៅផ្លូវ១២៦ពីសំរោងយ៉ោងទៅត្រាំខ្នារ ភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី មានម្ចាស់ឈ្មោះ ដួង សុខជា មុខងារជាមន្ត្រីយោធា ហើយថែមទាំងឃើញមានជនជាតិចិន៤_៥នាក់បំរើការងារនៅនិងសិប្បកម្មអេតចាយស្លរដែកអាលុយមីញ៉ូមនោះផង

ដែលជាហេតុធ្វើអោយមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្នារទង់ដូចជា÷

១-មានក្លិនជះស្អុយឆ្ងិតពិបាកដកដង្ហើមនិងក្រហាយភ្នែក (បណ្តាលឲ្យទាស់ដល់អ្នកឆ្លងទន្លេរកូនង៉ែតខ្ចី)២-សំលេងម៉ាសុីនវៃកំទេចកំទី លឺសូរខ្លាំងៗចាប់ពីម៉ោង៥.០០ល្ងាចរហូតដល់ម៉ោង១២ឈានចូលម៉ោង១ទាបភ្លឺបញ្ចប់៣-ពិបាកក្នុងការទទួលទានដំណេកមិនបានស្កប់ស្គល់បើតាមការស្រាយបំភ្លឺរបស់លោក ដួង សុខជា (ម្ចាស់អញ្ញាប័ណ្ណ) លោកថា លោកបានជួលអោយគេហើយ បើចង់ដឹងទៅសួរគេទៅនៅបើតាមការបំភ្លឺរបស់លោក ដួង សុខជា កាលពីរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២២នេះខាងអង្គភាពយើងខ្ញុំ មិនមានលេខទូរស័ព្ទម្ចាស់ទីតាំង សំរាប់ធ្វើការទំនាក់ទំនងបានទេ។

ប្រជាពលរដ្ឋបានស្នើរដល់លោកអភិបាលខេត្តតាកែវនិងមន្ទីរអង្គភាពពាក់ពន្ធ័ជុំវិញខេត្តជួយដោះស្រាយជូនពួកគាត់ផង បើតាមការបញ្ជាក់របស់ប្រជាជនថា លោក ខៀវ សុផល អភិបាលរងស្រុកបាទី តែងតែចុះធ្វើការសំរបសំរួល អោយមានការយោគយល់និងអាធ្យាស្រ័យ ប៉ុន្តែ នៅតែគ្មានប្រសិទ្ធិភាព។

ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី សូមសំនូមពរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាជួយរកយុត្តិធម៌និងដំណោះស្រាយបញ្ហាដែលដុះស្លែយូរមកហើយ ជូនដល់ពួកគាត់ផង៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button