ច្បាប់ផ្សេងៗព័ត៌មានជាតិ

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធាន ប្រតិបត្តិ សម្ព័ន្ធ យុវជន ស្រឡាញ់ សន្តិភាពភាពថ្នាក់ កណ្តាល បាន អញ្ជើញ ជា គណៈអធិបតីភាព ដ៏ខ្ពង់ខ្ពស់ នៅ ក្នុង ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ គណកម្មាធិការប្រតិបត្តិ សម្ព័ន្ធយុវជន ស្រឡាញ់ សន្តិភាព សាខាខេត្តកោះកុង !!!!!

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយក
រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធាន ប្រតិបត្តិ សម្ព័ន្ធ យុវជន ស្រឡាញ់
សន្តិភាពភាពថ្នាក់ កណ្តាល បាន អញ្ជើញ ជា គណៈអធិបតីភាព ដ៏ខ្ពង់ខ្ពស់ នៅ ក្នុង
ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ គណកម្មាធិការប្រតិបត្តិ សម្ព័ន្ធយុវជន ស្រឡាញ់
សន្តិភាព សាខាខេត្តកោះកុង !!!!!

ដោយ៖ លោក សេង វិសាល
ចេញ ផ្សាយ ថ្ងៃ អាទិត្យ ១៥រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តកោះកុង


នៅថ្ងៃសុក្រទី២៩ ខែមេសា ឆ្នាំ២០២២កន្លងបានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការគណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព សាខាខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តមជុំ កុសលប្រធានកិត្តិយស ឯកឧត្តមប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិ ឯកឧត្តមកាយ សំរួមប្រធានក្រុមប្រឹក្សាខេត្ត លោកនូ សាវុធអភិបាលរងខេត្តតំណាងលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះកុង រួមជាមួយថ្នាក់ដឹកនាំសម្ពន្ធយុវជនស្រលាញ់សន្តិភាព ថ្នាក់ដឹកនាំស្ថាប័ននានាជុំវិញសាលាខេត្តកោះកុង។

ក្នុងសេចក្តី ប្រកាស នោះ បាន សម្រេច តែងតាំង លោកបណ្ឌិត អ៊ុក ភក្ត្រា ជាប្រធានប្រតិបត្តិនៃសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកោះកុង ។ក្នុងពិធីប្រកាសនោះឯកឧត្តមប៉ាន់ខែម ប៊ុនថនបានបញ្ជាក់អំពីភារកិច្ចនិងទិសដៅបន្តរបស់សម្ពន្ធយុវជនស្រលាញ់សន្តិភាពដើម្បីអនុវត្តន៍អោយបានត្រឹមត្រូវក្នុងន័យបម្រើជាតិបម្រើប្រជាជន ហើយលោកបណ្ឌិតអ៊ុក ភក្ត្រា បានប្តេជ្ញាចិត្តអនុវត្តន៍អោយល្អប្រសើរត្រូវតាមគោលការណ៍របស់ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានធ្វើការសំណូមពរដល់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពទាំងអស់សូមជួយរាយការណ៍ជាបន្ទាន់ នូវភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋាន ឬគ្រប់ស្ថាប័នអង្គភាព នៅក្នុងខេត្ត ឲ្យបានទាន់ពេលវេលា ដើម្បីថ្នាក់ដឹកនាំខេត្តមានវិធានការអប់រំទប់ស្កាត់និងដោះស្រាយឲ្យបានទាន់ពេលវេលា រាល់ភាពអសកម្មទាំងអស់នេះធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើគណបក្ស និងលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

ក្នុងឱកាសនោះឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍លើកឡើងថា៖ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពបានចាប់បដិសន្ធិឡើងនៅឆ្នាំ ២០១៦ ដែលមានសមាជិករាប់ម៉ឺននាក់កំពុងធ្វើសកម្មភាពនៅក្នុងទូទាំងប្រទេសកម្ពុជាដោយឡែកសម្រាប់ខេត្តកោះកុងដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការនៅថ្ងៃនេះ។

 

ឯកឧត្តម ប្រធានប្រតិបត្តិយុវជនស្រលាញ់សន្តិភាពថ្នាក់កណ្ដាល បានមានប្រសាសន៍បន្តថា៖ តួនាទីរបស់យុវជនស្រឡាញ់សន្តិភាពគឺត្រូវហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីការពារបក្ស ប្រជាជនកម្ពុជា ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត នឹងត្រូវធ្វើសកម្មភាពវាយបកគ្រប់យ៉ាងចំពោះអ្នកប្រឆាំងនឹងរដ្ឋាភិបាលផងដែរ។ នៅពេលខាងមុខនេះសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពអាចក្លាយទៅជាអ្នកសង្កេតការណ៍បោះឆ្នោត អ្នករាប់សន្លឹកឆ្នោតនិងក៏ជាអ្នកគាំទ្រលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា និងក៏ត្រូវជាអ្នកធ្វើសកម្មភាពវាយបកទាន់ពេលវេលានៃការប្រឆាំងនឹងលទ្ធផលការបោះឆ្នោតរបស់ពួកប្រឆាំងផងដែរ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា៖ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពត្រូវយកចិត្តទុកដាក់បន្ថែមទៀតនូវការងារតាមមូលដ្ឋាន ដោយត្រូវជួយបម្រើការងារជូនថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់និងធ្វើការគាំទ្រគោលនយោបាយដឹកនាំរបស់បក្ស របស់ប្រមុខរាជរដ្ឋាភិបាល។ម៉្យាងវិញទៀតត្រូវហ៊ានវាយបក នឹងបកស្រាយនូវរឿងពិតទាំងឡាយដែលពួកប្រឆាំងបានបំភ្លៃ វាយប្រហារមកលើរដ្ឋាភិបាលតាមសង្គមហ្វេសប៊ុកជាដើម៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button