ច្បាប់ផ្សេងៗព័ត៌មានជាតិ

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានប្រតិបត្តិ សម្ព័ន្ធយុវជនស្រឡាញ់ សន្តិភាព បានអញ្ជើញ ជាគណៈអធិបតី ដ៍ខ្ពង់ខ្ពស់ ក្នុងពិធីចែកអំណោយ ជូនដល់ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ !!!!!

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយក
រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានប្រតិបត្តិ សម្ព័ន្ធយុវជនស្រឡាញ់
សន្តិភាព បានអញ្ជើញ ជាគណៈអធិបតី ដ៍ខ្ពង់ខ្ពស់ ក្នុងពិធីចែកអំណោយ ជូនដល់
បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ !!!!!

ដោយ៖ លោក សេង វិសាល
ចេញ ផ្សាយ ថ្ងៃ អាទិត្យ ១៥រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ:

នៅថ្ងៃ អាទិត្យ ១៥រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៥ត្រូវ នឹងថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២២ ក្រោមវត្តមាន ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក លី សារី លោកយ៉ាគឹម ហ៊ុយ និងលោកគង់ បញ្ញារិទ្ធិព្រមទាំងអស់លោកមន្ត្រីកាកបាទក្រហមខេត្ត មន្ត្រីអាជ្ញាធរកងកំលាំងនិងក្រុមយុវជនស្រលាញ់សន្តិភាព បានសស្រាក់សស្រាំក្នងខណៈមេឃកំពុងភ្លៀងខ្លាំងសំរួលដល់ការសំណេះសំណាលខ្លីប្រកបដោយភាពស្និតស្នាលរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ជាមួយប្រជាពលរដ្ឋដែលរងគ្រោះនៅតំបន់បឹងជង្រុកក៍ដូចជាពលរដ្ឋភូមិឃុំផ្សេងទៀតនៅក្នងស្រុកម៉ាឡៃ។

ដោយអនុវត្តន៍តាមគោលការរបស់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ដែលមានឯកឧត្តម ប៉ាន់ខែម ប៊ុនថនជាប្រធាន ក្រុមយុវជនស្រលាញ់សន្តិភាពសាខាខេត្តបន្ទាយមានជ័យ បានចូលរួមជួយដល់ប្រជាពលរដ្ឋរងគ្រោះ នៅក្នុងកម្មវិធីនោះឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយកប្រតិបត្តិសម្ពនយុវជនស្រលាញ់សន្តិភាពបានបន្ថែមជួយជាថវិការដល់ក្រុមឡានគោយន្តលើការចំណាយដឹកជញ្ជូនអ្នកស្រុករងគ្រោះពីក្រៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះដោយក្នុងគោយន្តៗ១គ្រឿងទទួលថវិកា ចំនួន ៥០០០០រៀល រួមទាំងថវិកា១០០០០រៀលទៀតជូនក្រុមគ្រួសារប្រជាពលរដ្ឋ សំរាប់បាយទឹកក្នុងពេលដែលអញ្ចើញមកទទួលអំណោយ។

ប្រជាពលរដ្ឋបានថ្លែងអរគុណដល់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យព្រមទាំង មន្ត្រី និង កងកំលាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ពេលវេលា មកចូលរួមការងារសង្គមសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលជួបការលំបាកគ្រោះធម្មជាតិ ហើយជាពិសេស អរគុណ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដែលបានដឹកនាំក្រុមយុវជន កើបថ្មមិចកំពុងភ្លៀងដើម្បីក្រាលក្នងទីតាំងចែកអំណោយសំរួលកុំអោយបែកភក់ល្បាប់ ងាយស្រួលដល់បងប្អូនមកទទួលអំណោយ នៅថ្ងៃនេះ។

ថ្លែងនៅក្នុងកម្មវិធីនៅ តំបន់បឹងជង្រុក តេជោ ឈ្នះ ឈ្នះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន
ដែលប្រជាពលរដ្ឋ កំពុងស្រឡាញ់ ពេញបេះដូង បានមានប្រសាសន៍ថា រូបខ្ញុំ និងភរិយាខ្ញុំ ក៍ដូចជា ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិត
ជា អាណិតដល់បងប្អូន ប្រជាពលរដ្ឋ យើងទាំងអស់ ដែលរងគ្រោះ ដោយសារគ្រោះ
មហន្តរាយ ធម្មជាតិ ។ គណៈបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុនសែន
ជាប្រមុខ តែងតែគិតគូរ សុខទុក្ខ ប្រជាពលរដ្ឋ គ្រប់ទីកន្លែង ដូចសុភាសិតមួយបាននិយាយថា ទីណាមានការលំបាក ទីនោះតែងតែមាន គណបក្សប្រជាជនកម្ពុជា ជួយ
សង្គ្រោះ ជានិច្ច ។ ខ្ញុំសូមជូនពរដល់បងប្អូន ប្រជាពលរដ្ឋ យើង ដែលមានវត្តមាននៅ
ទីនេះ សូមវិលត្រឡប់ទៅ សូមមានសុវត្ថិភាព និង សុខភាពល្អបរិបូរណ៍ កុំបីអាក់ខាន
ឡើយ ៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button