ច្បាប់ផ្សេងៗព័ត៌មានជាតិ

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានដឹកនាំ ប្រតិភូសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង !!!!

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានដឹកនាំ ប្រតិភូសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង !!!!

ដោយ៖ លោក ភៀង សុភា
ចេញ  ផ្សាយ ថ្ងៃ អាទិត្យ ០៨កើត ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក  ព.ស. ២៥៦៥ ត្រូវ នឹង   ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តកំពង់ចាម៖

នៅព្រឹកថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាន់ ខេមប៊ុនថន ប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានដឹកនាំសមាជិក សមាជិកា សម្ព័ន្ធយុវជនជាច្រើននាក់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ  និងមុខងារសាធារណៈ នៃរដ្ឋសភា បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ  នៅគេហដ្ឋានរបស់ឯកឧត្តម ខេត្តកំពង់ចាម។

មរណភាពរបស់ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង គឺជាការបាត់បង់ដ៏ធំធេងនូវ លោកឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ព្រមទាំងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ពេញមួយជីវិតចូលរួមជាមួយ រាជរដ្ឋាភិបាល និងរដ្ឋសភា ក្នុងបេសកកម្មបម្រើប្រជាជន និងប្រទេសជាតិ ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានចូលរួមរំលែក នូវមរណទុក្ខជាមួយក្រុមគ្រួសារនៃសពដោយសេចក្តីសង្វេគបំផុត និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់
សម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង បានទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button