ច្បាប់ផ្សេងៗព័ត៌មានជាតិព័ត៌មាននយោបាយ

ឯកឧត្តម​ សាយ​ សាមាន​ សមាជិក ក្រុមលេខា សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ និងជាប្រធានប្រតិបត្តិ​ សម្ព័ន្ធ យុវជនស្រឡាញ់ សន្តិភាព ខេត្តរតនគិរី បានអញ្ជើញ ជាគណៈអធិបតី នៅក្នុង ពិធី ជួបសំណេះសំណាល ជា មួយ សមាជិក សមាជិកា អនុសាខា ក្រុង ស្រុក ខេត្ត រតនគិរី !!!!

ឯកឧត្តម​ សាយ​ សាមាន​ សមាជិក ក្រុមលេខា សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ និងជាប្រធានប្រតិបត្តិ​ សម្ព័ន្ធ យុវជនស្រឡាញ់ សន្តិភាព ខេត្តរតនគិរី បានអញ្ជើញ ជាគណៈអធិបតី នៅក្នុង ពិធី ជួបសំណេះសំណាល ជា មួយ សមាជិក សមាជិកា អនុសាខា ក្រុង ស្រុក ខេត្ត រតនគិរី !!!!

ដោយ៖ លោក សេង វិសាល
ចេញ ផ្សាយ ថ្ងៃ ចន្ទ០៩ កើត ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវ នឹង ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តរតនគិរី:

ឯកឧត្តម​ សាយ​ សាមាន​ សមាជិក ក្រុម លេខា សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​និងជាប្រធានប្រតិបត្តិ​យុវជនស្រឡាញ់សន្តិភាពខេត្តរតនគិរី ឯកឧត្តម​ សុខ​ រដ្ឋាសមាជិកក្រុមប្រឹក្សាខេត្ត​ អនុប្រធានកិត្តិយស​យុវជន ស្រឡាញ់សន្តិភាពខេត្ត លោក សូវណ្ណ ធិន អភិបាលនៃគណៈអភិបាលស្រុក. ប្រធានកិត្តិយសយុវជន ស្រឡាញ់ សន្តិភាពស្រុក តាវែង និង លោក ខាំ សៃ ប្រធាន ក្រុមប្រឹក្សា ស្រុកតាវែង បាន អញ្ជើញ ជួបសំណេះ សំណាល ជាមួយ សមាជិក សមាជិកា អនុសាខា ស្រុក តាវែង ខេត្តរតនគិរី ចំនួន ៧៦ នាក់ ស្រី ៦នាក់ ។

នៅ ក្នុងពិធី សំណេះ សំណាល នោះ ផង ដែល ឯកឧត្តម សាយ សាមាន បានមានប្រសាសន៍ថា ក្រោមការដឹកនាំ ដ៍ឈ្លាសវៃ របស់ សម្ដេចតេជោ ហ៊ុន សែន បិតា
ស្ថាបនិក សន្តិភាព បានធ្វើអោយប្រទេសកម្ពុជា ទទួលបាន នូវសុខសន្តិភាព សេ្ថរភាព សុវត្ថិភាព យ៉ាងនៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ ។ ម៉្យាងទៀត
ថ្ងៃនេះយើងបានជួបជុំសំណេះសំណាល ជាមួយ បងប្អូន សមាជិក សមាជិកា នៃ
មាហាក្រុមគ្រួសារ សម្ព័ន្ធ យុវជនស្រឡាញ់ សន្តិភាព ដែលមាន ឯកឧត្តម ប៉ាន់ខែម
ប៊ុនថន ជាប្រធាន ។

យើងទាំងគ្នា ជា សមាជិក សមាជិកា នៃ សម្ព័ន្ធ យុវជន ស្រឡាញ់ សន្តិភាព ពិតជា
មោទនភាពខ្លាំងណាស់ ដែលមាន ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ជាប្រធានប្រតិបត្តិ នៃ
សម្ព័ន្ធ យុវជន ស្រឡាញ់ សន្តិភាព ដែល ឯកឧត្តម បានលះបង់ កម្លាំងកាយ កម្លាំងចិត្ត មិនថាផ្គរភ្លៀង ក្ដៅ យ៉ាងណា ក៏ឯកឧត្តម ខិតខំ បំរើ បងប្អូនប្រជាពលរដ្ឋ
យើង គ្រប់ កាលៈទេសៈ ដែលប្រជាពលរដ្ឋ ជួបការលំបាក ។ យើងមាន ថ្នាក់នាំល្អ
ហើយ យើងត្រូវតែ នាំគ្នាបន្ត អនុវត្តន៍ គោលការ របស់ សម្ព័ន្ធ របស់យើង បន្តទៀត
និង ប្រឆាំង រាល់ឧបាយកល ពួកប្រឆាំង គ្រប់ស្ថានការណ៍ ទាំងអស់ ដើម្បី ការពារ
រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់របស់ យើង ដែល មានសម្ដេចតេជោ ហ៊ុន សែន ជា
ប្រមុខ ដឹកនាំ នាវាកម្ពុជា ឆ្ពោះទៅរក សុខសន្តិភាព រុងរឿង ជាអមតៈ នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម សាយ សាមាន បានជូនពរដល់ សមាជិក សមាជិកា នៃអង្គពិធី
សូមជួបតែ សេចក្តីសុខ និងមានសុខភាពល្អបរិបូរណ៍ ព្រមទាំង សូមជួបតែ ពុទ្ធពរ
ទាំងបួនប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

 

 

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button