លោកយាយ ដោ ព្រឿង អាយុ ៨៤ ឆ្នាំ សព្វថ្ងៃរស់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ជាមួយកូនស្រី !!!!
លោកយាយ ដោ ព្រឿង អាយុ ៨៤ ឆ្នាំ សព្វថ្ងៃរស់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ជាមួយកូនស្រី !!!!
ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អង្គារ ២ រោច ខែពិសាខ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១៧ ខែ ឩសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ
រាជធានីភ្នំពេញះ
លោកយាយមានកូន៦នាក់ ប្រុស ០៣នាក់ ស្រី ០៣នាក់ មកដល់សហរដ្ឋអាមេរិក ខែកញ្ញា ឆ្នាំ ១៩៨០ ជាជនភៀសខ្លួន ឆ្លងកាត់ការរស់នៅក្នុងជំរំខៅអ៊ីដាង ប្រទេសថៃ។ពេលមកដល់ អាមេរិក លោកយាយ រស់នៅរដ្ឋវីជីញ៉ា (Virginia) រួចផ្លាស់ទីមករស់នៅទីក្រុងឡូវែល ក្នុងឆ្នាំ ១៩៨៩ ។
លោកយាយពុំធ្លាប់ធ្វើការទេ ពេលមកដល់សហរដ្ឋអាមេរិក តែបានជួយមើលថែទាំកូនចៅរហូតមកដល់បច្ចុប្បន្ន ។ លោកយាយស្រលាញ់សម្តេចតេជោខ្លាំងណាស់។ គាត់ធ្លាប់ប្រាប់កូនចៅជាច្រើនលើកថា បំណងប្រាថ្នាចុងក្រោយរបស់គាត់គឺចង់ជួបសម្តេចតេជោដោយផ្ទាល់ ដើម្បី អរគុណសម្តេចដែលបានជួយជីវិតលោកយាយនិងក្រុមគ្រួសារពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្រុមគ្រួសារលោកយាយទាំងមូលស្ទើរតែត្រូវបានគេសំលាប់ផុតពូជ។
ជាភ័ព្វសំណាង បន្ទាប់ពីធ្វើដំណើរជាង ១០ម៉ោងតាមរថយន្ត លោកយាយបានជួបសម្តេចតេជោដោយផ្ទាល់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ ធ្វើអោយបំណងប្រាថ្នាលោកយាយក្នុងដំណាក់កាលចុងក្រោយនៃជីវិតបានសំរេច។ លើសពីនេះទៅទៀត ដោយពុំអោយកូនចៅទាំងអស់ដឹង លោកយាយបានសន្សំប្រាក់ផ្ទាល់ខ្លួន លាក់ក្នុងស្រោមសំបុត្រចំនួន ២ពាន់ដុល្លារ ជូនសម្តេចតេជោដោយផ្ទាល់ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។លោយយាយក៏បានចំណាយពេលដេរម៉ាស់ពីក្រណាត់សូត្រនិងហូលផាមួងខ្មែរ ដោយផ្ទាល់ដៃបានចំនួន៥៦ម៉ាស់ ជូនសម្តេចតេជោដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីត ១៩ នៅកម្ពុជា ។ នេះជាកាយវិការនិងទឹកចិត្ត មួយគួរអោយស្ងប់ស្ញែងណាស់ និងសូមអរគុណលោកយាយ ៕
ដោយ៖ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន