ច្បាប់ផ្សេងៗព័ត៌មានជាតិ

ពិធីបើកការដ្ឋានសាងសង់សួន ” ប៉ោយប៉ែតតេជោ ឈ្នះ ឈ្នះ ” តាមបណ្តោយផ្លូវជាតិលេខ៥ ប្រវែងជាង២៥០ម៉ែត្រ ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា !!!!!

ពិធីបើកការដ្ឋានសាងសង់សួន ” ប៉ោយប៉ែតតេជោ ឈ្នះ ឈ្នះ ” តាមបណ្តោយផ្លូវជាតិលេខ៥ ប្រវែងជាង២៥០ម៉ែត្រ ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៤ រោច ខែពិសាខ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១៩ខែ ឩសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ក្រុងប៉ោយប៉ែត :

នៅរសៀល ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលក្រុងប៉ោយប៉ែត ប្រារព្ធពិធី បើកការដ្ឋានសាងសង់សួន ” ប៉ោយប៉ែតតេជោ ឈ្នះ ឈ្នះ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ប្រវែងជាង២៥០ម៉ែត្រ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយឯកឧត្តមឌៀង សារ៉ាន់ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមប៉ាន់ ខែមវឌ្ឍនា សមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដោយមានការអញ្ជើញ ចូលរួម ជាភ្ញៀវ កិត្តិយស រួមមាន លោក យ៉ាង គឹមហ៊ុយ . លោកស្រី វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត . លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១ . លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ . លោក លោកស្រី អភិបាលរង ក្រុមការងារ អង្គភាព មន្ត្រីជំនាញ ជំវិញក្រុង បងប្អូនប្រជាពលរដ្ឋ មួយចំនួនផងដែរ ។

សូមបញ្ជាក់ផងដែរថា គម្រោងស្ថាបនាសួនប៉ោយប៉ែតតេជោឈ្នះឈ្នះ ស្ថិតនៅ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត ដែលជាសមិទ្ទិផលថ្មីស្រឡាងមួយក្នុងចំណោមសទ្ធិផលនានា នៅក្នុងទីក្រុងប៉ោយប៉ែត សួនថ្មី “តេជោ ឈ្នះ ឈ្នះ” នឹងធ្វើអោយ ទីក្រុងប៉ោយប៉ែត មានប្រជាប្រិយភាព សោភ័ណភាព លើកមុខលើកមាត់ លើទឹកដីជាយដែន នា ខេត្តបន្ទាយមានជ័យ ។

សួន តេជោ ឈ្នះ ឈ្នះ ត្រូវបានលិចជារូបរាងឡើងបន្ទាប់មានការសម្របសម្រួលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋដែលបានតាំងលំនៅនៅលើចំណីផ្លូវសាធារណៈក្នុងពេលកន្លងមកដោយពួកគាត់យល់ព្រមរុះរើដោយស្ម័គ្រចិត្តចេញពីទីតាំងនេះដើម្បីឱ្យ អាជ្ញាធរធ្វើការអភិវឌ្ឍន៍តំបន់នេះទៅជាប្រយោជន៍សាធារណៈរួម ហើយក៏ទទួលបានការសន្តោសប្រណីពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រទ្ធឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវដីកាន់កាប់ដោយស្របច្បាប់ ក្នុង១គ្រួសារ១ឡូតិ៍ក្បាលដី នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ តាមរយៈឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុដ្ឋកាល័យសម្តេចតេជោផងដែរ ៕

ដោយ៖ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button