ច្បាប់ផ្សេងៗព័ត៌មានជាតិ

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានដឹកនាំ សមាជិកបក្ស ចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នៅក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ !!!!

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានដឹកនាំ សមាជិកបក្ស ចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នៅក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ !!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ សៅរ៍ ៦រោច ខែពិសាខ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ២១ខែ ឩសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ៖


នៅព្រឹកថ្ងៃទី ២១ខែឧសភាឆ្នាំ ២០២២នេះឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា កំពុងបន្តយុទ្ធនាការឃោសនារកសម្លេងឆ្នោត សម្រាប់ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាថ្នាក់មូលដ្ឋាន និងបងប្អូនឃោសនិកគណបក្សប្រជាជនកម្ពុជាឃុំទួលពង្រ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ក្នុងឱកាសនោះ៖ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជាបានរួមសុខរួមទុក្ខជាមួយប្រជាជនពុះពាររាល់ឧបសគ្គ ហ៊ានធ្វើពលិកម្មមិនរួញរា និងបានឆ្លងកាត់ដំណាក់កាលធំៗនៃប្រវត្តិសាស្ត្ររបស់ជាតិប្រកបដោយវីរៈភាពជាពិសេសបានសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពតដ៏សាហាវយង់ឃ្នងរហូតទទួលបានជ័យជម្នះនៅថ្ងៃរំដោះ ៧ មករា ១៩៧៩ រួចបន្តស្ដារ កសាង បង្រួបបង្រួមជាតិនិងទឹកដីឱ្យឯកភាពស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយរួចបន្តអភិវឌ្ឍក្នុងសន្តិភាពនាបច្ចុប្បន្ន ជាពិសេសបានបញ្ជូនឯកឧត្តម មកដោះស្រាយវិវាទ បញ្ចប់យ៉ាងជោគជ័យនូវទំនាស់ដ៏រ៉ាំរ៉ៃជាង២០ឆ្នាំ និងបានកសាងសមិទ្ធផលផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ និងចែកដីកម្មសិទ្ធិជូនបងប្អូន ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះ នេះផងដែរ ។

-ជយោ គណបក្សប្រជាជនកម្ពុជា ដ៏រុងរឿង
-បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គម
-អរគុណសន្តិភាព

ដោយ៖ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button