ព័ត៌មានជាតិ

ឯកឧត្តម គឹង វណ្ណៈ អភិបាលរង ខេត្តបន្ទាយមានជ័យ បានចេញមកបដិសេធ ក្រោយពល ហ្វេសបុក ក្នុងស្រុក១ ដែលបានចេញផ្សាយថាឯកឧត្តម បានចេញសែកស្អុយ ហើយត្រូវបានអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន !!!!

ឯកឧត្តម គឹង វណ្ណៈ អភិបាលរង ខេត្តបន្ទាយមានជ័យ បានចេញមកបដិសេធ ក្រោយពល ហ្វេសបុក ក្នុងស្រុក១ ដែលបានចេញផ្សាយថាឯកឧត្តម បានចេញសែកស្អុយ ហើយត្រូវបានអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន !!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ សុក្រ ១១កើត ខែ ជេស្ឋ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២
ព័ត៌មានជាតិ

 

ខេត្តបន្ទាយមានជ័យ


នៅពេលរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្តម គឹង វណ្ណៈអភិបាលរង ខេត្តបន្ទាយមានជ័យ បានចេញ មកធ្វើការ បដិសេធថា ឯកឧត្តម បានចេញសែកស្អុយ ត្រូវអាវុធហត្ថឃាត់ខ្លួននៅព្រឹក ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ ជារឿងមិនពិត ក្រោយពេលដែល ហ្វេសបុកមួយ ក្នុងស្រុក បានចេញផ្សាយនៅព្រឹក ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ នេះ។

ឯកឧត្តម គឹងវណ្ណៈបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រោយពីមានហ្វេសបុកក្នុងស្រុកមួយ ផ្សាយបង្ខូចកិត្តិយសរបស់ឯកឧត្តម ថាបានចេញសែកស្អុយរួចមកឯកឧត្តមបានតេជួបសម្ភាសន៍តាម ហ្វេសបុកក្នុងស្រុកដោយផ្ទាល់ ម្ចាស់ហ្វេសបុកនោះបាននិយាយផ្ទាល់ ជាមួយឯកឧត្តមថានេះជារឿងភាន់ច្រឡំហើយបានធ្វើការសុំទោសឯកឧត្តមដើម្បីបញ្ចប់រឿងផងដែរ។

ឯកឧត្តម គឹងវណ្ណៈបានមានប្រសាសន៍បន្តទៀតថា ក្នុងនាមឯកឧត្តម ជាមន្ត្រីបំរើប្រជាពលរដ្ឋ ឯកឧត្តមមិនដែល បានរកស៉ី និងចេញសែកស្អុយឲ្យទៅ បុគ្គលណាមួយឡើយ ក្នុងមួយថ្ងៃៗឯកឧត្តម មានភារកិច្ច បំរើការងារ រដ្ឋផងនិងបំរើការងារ ជូនប្រជាពលរដ្ឋផង ពិសេក្នុងរដូវបោះឆ្នោត ឃុំ សង្កាត់កន្លងមកនេះ ឯកឧត្តម មិនដែលបានចេញសែកស្អុយឲ្យទៅអ្នកណានោះទេហេតុដូចនេះ សូមបងប្អូន អ្នកលេងសង្គមហ្វេសបុក និងសាធារណៈជនមេត្តាជ្រាបជាព័ត៌មានផង ៕

ដោយ៖ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button