ព័ត៌មានជាតិ

ឯកឧត្តមចិត្តធម៌ ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាគណៈអធិបតីដ៍ខ្ពង់ខ្ពស់ នៅក្នុងការបញ្ចប់ជម្លោះដីធ្លីដ៍រាំរ៉ៃ រវាងប្រជាពលរដ្ឋ ជាង១០០គ្រួសារនិងក្រុមហ៊ុននៅឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្បបន្ទាយមានជ័យ !!!!!

ឯកឧត្តមចិត្តធម៌ ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាគណៈអធិបតីដ៍ខ្ពង់ខ្ពស់ នៅក្នុងការបញ្ចប់ជម្លោះដីធ្លីដ៍រាំរ៉ៃ រវាងប្រជាពលរដ្ឋ ជាង១០០គ្រួសារនិងក្រុមហ៊ុននៅឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្បបន្ទាយមានជ័យ !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ សៅរ៍ ៤ រោច ខែ ជេស្ឋ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ៖


នៅរសៀលថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះប្រជាពលរដ្ឋជាង១០០គ្រួសារនៅភូមិទំនប់ដាច់ និងភូមិជោគជ័យ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានទះដៃសាទរ ទទួលយកការបញ្ចប់វិវាទដែលរ៉ាំរ៉ៃអស់រយៈពេលច្រើនឆ្នាំមកហើយ តាមរយៈការដោះស្រាយរបស់ឯកឧត្តមប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រីនិងក្រុមការងាររួមដំណើរមាន លោកយ៉ាង គឹមហ៊ុយ លោកគង់ បញ្ញារិទ្ធិ លោកផេង បូរ៉ា លោកខន សុវណ្ណសុផានន់ ព្រមទាំងមានការចូលរួមពីសំណាក់លោកលី សារីអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកឈុន ប៊ុនថាប្រធានក្រុមការងារអន្តរវិស័យខេត្តលោកអ៊ិន ផាត ក្រុមការងារមន្ទីរដែនដីខេត្ត លោកយឹម សំណាងអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ មេឃុំអូរបីជាន់និងលោកវរសេនីយ៍ត្រី ជាពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅនិងកងកម្លាំងស្រុកអូរជ្រៅគ្រប់ប្រភេទក៍បានចូលរួមនៅក្នុងកម្មវិធីនោះផងដែរ។

ក្រោយពីប្រជាពលរដ្ឋនិងភាគីក្រុមហ៊ុន បានព្រមព្រៀងបញ្ចប់វិវាទហើយ ឯកឧត្តមប៉ាន់ខែម ប៊ុនថនបានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន បានផ្តល់នូវអំណោយជា ផ្លូវក្រាលថ្មជូនបងប្អូន ប្រជាពលរដ្ឋ ដោយចាត់អោយ ឯកឧត្តម និងក្រុមការងារកសាងអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋមិនអោយជួបការលំបាកឡើយ។ប្រជាពលរដ្ឋត្រេកអរ និងគោរពថ្លែងអំណរគុណមិនអាចភ្លេចគុណរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីបានឡើយ។

 

សូមបញ្ជាក់ថា ឯកឧត្តមចិត្តធម៌ ប៉ាន់ខែម ប៊ុនថន បានធ្វើការដោះស្រាយវិវាទដីធ្លីដ៍រាំរ៉ៃ នៅក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានជាច្រើនទីតាំង រហូតទទួលបានការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ទទួលបាននូវការថ្លែងអំណរគុណ ពីអាជ្ញាធរខេត្តបន្ទាយមានជ័យទាំង អភិបាលនៃគណៈអភិបាល និងក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ព្រមទាំងកងកម្លាំង គ្រប់ប្រភេទ និងប្រជាពលរដ្ឋ ទូទាំងខេត្តបន្ទាយមានជ័យ ថែមទៀតផង។ ក្រោមម្លប់ដំបូលសន្តិភាព ដែលមាន សម្ដេចតេជោ ជាប្រមុខដឹកនាំ ដ៏ឆ្នើម ឯកឧត្តមចិត្តធម៌ ប៉ាន់ខែម ប៊ុនថនបានចូលរួម លើវិស័យមនុស្សធម៌ ជាច្រើនរាប់មិនអស់ ក្នុងការគិតគូរ សុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតជីវភាព និងជួបនៅគ្រោះធម្មជាតិ ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ សូមគោរពជូនពរ ឯកឧត្តមចិត្តធម៌ ប៉ាន់ខែម ប៊ុនថន និងលោកជំទាវ ព្រមទាំងក្រុមការងារ សូមជួបតែសុខភាពល្អនិងជ័យជំនះ គ្រប់ភារកិច្ច ព្រមទាំងសូមជួបតែ ពុទ្ទពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button