ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា អញ្ចើញជាគណះអធិបតីនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចាស់ជរា និងជនពិកា នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ រៀបចំដោយយុវជនស្រលាញ់សន្តិភាពសាខាបន្ទាយមានជ័យ !!!!
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា អញ្ចើញជាគណះអធិបតីនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចាស់ជរា និងជនពិកា នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ រៀបចំដោយយុវជនស្រលាញ់សន្តិភាពសាខាបន្ទាយមានជ័យ !!!!
ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ព្រហស្បត៍ ១០ កើត ខែកត្កិកត្ក្ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ នឹង ថ្ងៃទី៣ ខែ វិឆ្ឆិកា ឆ្នាំ២០២២
ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យះ
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា អញ្ចើញជាគណះអធិបតីនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចាស់ជរា និងជនពិកា នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ រៀបចំដោយយុវជនស្រលាញ់សន្តិភាពសាខាបន្ទាយមានជ័យ ។ សូមបញ្ចាក់ថានៅក្នុងកម្មវិធីនេះមានប្រជាពលរដ្ឋ៦៨០គ្រួសារចូលរួមនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចាស់ជរា និងជនពិកា នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលរៀបចំដោយយុវជនស្រលាញ់សន្តិភាពសាខាខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងពិធីសំណេះឯកឧត្តម បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់ សម្ដេចតេជោ ប្រទេសកម្ពុជាមានការរីកចម្រើន លើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព ។ នៅក្នុងកម្មវិធីនោះដែល ឯកឧត្តម ក៍បាននាំមកជាមួយនូវអំណោយជូនប្រជាពលរដ្ឋចំនួន៦៨០គ្រួសារក្នុង១គ្រួសារជូនអង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ថវិកា៥ម៉ឺនរៀល ។និងជូនលោកគ្រូអ្នកគ្រូកងកម្លាំងទាំង៤អង្គភាពជូនសាលាឃុំទួល ពង្រ ស្រុកម៉ាឡៃ យុវជន ប្រជាការពារសរុបថវិកាចំនួន ១០លានរៀល ផងដែរ។
នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក៍បានសូមថ្លែងអំណរគុណលោកសង្វាត សិលានិងក្រុមគ្រួសារដែលបានគាំទ្រនិងឧបត្ថម្ភក្នុងពិធីនេះ និងក៍បានកោតសរសើរដល់ យុវជនស្រលាញ់សន្តិភាពសាខាខេត្តបន្ទាយមានជ័យដែលរៀបចំពិធីនេះឡើង
ដែលបានជួយដល់ បងប្អូន ប្រជាពលរដ្ឋ យើង ដែល
កំពុងមានការ ខ្វះខាត ៕
ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន
https:://www.vnc-news.com/