ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅតែចាត់ទុកសកម្មភាពបោសសម្អាតមីននៅកម្ពុជា ជាអាទិភាពដ៏សំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ៗនានា !!!!
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅតែចាត់ទុកសកម្មភាពបោសសម្អាតមីននៅកម្ពុជា ជាអាទិភាពដ៏សំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ៗនានា !!!!
ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ អង្គារ ០៧ រោច ខែកត្កិកត្ក្ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ នឹង ថ្ងៃទី១៥ ខែ វិឆ្ឆិកា ឆ្នាំ២០២២
ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺះ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបើកការរដ្ឋានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ របស់កងទ័ពជើងគោក ក្នុងគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២)៖
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធីឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាការជួបជុំគ្នានៅលើទីតាំងដែលធ្លាប់ជាតំបន់សង្គ្រាមបង្ហូរឈាមគ្នារវាងខ្មែរ និងខ្មែរក្នុងឱកាសនេះ បានរំឭកឱ្យយើងនឹកឃើញនូវអតីតកាលដ៏សែនជូរចត់ ដែលប្រជាជាតិយើងបានជួបប្រទះ។ ទោះបីព្រឹត្តិការណ៍ទាំងនោះបានក្លាយជារឿងរ៉ាវប្រវត្តិសាស្ត្រទៅហើយក្តី ប៉ុន្តែគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់នៅសេសសល់រាយប៉ាយពេញផ្ទៃប្រទេស នៅតែជាកេរដំណែលបន្សល់ទុកពីសង្រ្គាម ហើយដែលទាមទារឱ្យយើងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមដោះស្រាយការលំបាក និងបញ្ហាប្រឈមដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ជាពិសេសនៅតាមតំបន់ស្រែចម្ការរបស់ប្រជាជន ដែលមានប្រជាជនរាប់ម៉ឺនគ្រួសារកំពុងទទួលរងនូវការគំរាមកំហែងដោយផ្ទាល់ និងដោយប្រយោល ដើម្បីឱ្យពួកគាត់មានក្តីសង្ឃឹម និងបន្តកសាងនូវអនាគតដ៏រុងរឿងតទៅមុខទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ប្រវត្តិសាស្ត្រនៃសង្រ្គាមជាង ៥០០ ឆ្នាំ បានកន្លងផុតទៅ និងត្រូវបានជំនួសដោយការអបអរសាទរចំពោះមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ ដែលទើបបានធ្វើជាម្ចាស់ផ្ទះរៀបចំដោយជោគជ័យ នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយបានទទួលស្វាគមន៍នូវការអញ្ជើញមកដល់របស់មេដឹកនាំសំខាន់ៗ នៃបណ្តាប្រទេសជាដៃគូក្នុងតំបន់ និងបណ្តាប្រទេសមហាអំណាចលើសាកលលោក ហើយកិច្ចប្រជុំកំពូលទាំងអស់ក៏បានដំណើរការទៅប្រកបដោយសន្តិសុខ សុខសុវត្ថិភាពខ្ពស់ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន។
ហើយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅតែចាត់ទុកសកម្មភាពបោសសម្អាតមីននៅកម្ពុជា ជាអាទិភាពដ៏សំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ៗនានា ដើម្បីស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងគ្រប់លទ្ធភាពទាំងស្មារតី ថវិកា និងធនធានដ៏ទៃៗទៀត សំដៅធ្វើយ៉ាងណាជំរុញសកម្មភាពមីននេះឱ្យបានជោគជ័យ ។ ចំពោះគោលដៅចម្បងតទៅមុខទៀត គឺការពង្រីកឱកាសក្នុងការអភិវឌ្ឍភូមិ ឃុំ ស្រុក ខេត្ត និងប្រទេសរបស់យើងឱ្យកាន់តែមានភាពរីកចម្រើនលូតលាស់ជឿនលឿនថែមទៀត ព្រមទាំងបន្តជួយសង្គ្រោះប្រជាពលរដ្ឋឱ្យចាកចេញផុតពីការភ័យខ្លាច និងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងក៏ដូចជាការចាកផុតពីការភ័យខ្លាច និងគ្រោះថ្នាក់ដោយសារកត្តាសឹកសង្គ្រាម ដែលអាចកើតមានទ្បើងសារជាថ្មីលើទឹកដីសុវណ្ណភូមិនៃយើង ប្រសិនបើយើងធ្វេសប្រហែស។ ដូច្នេះ សូមបន្តនូវ ចលនាមហាសាមគ្គីជាតិ ខ្មែរស្រឡាញ់ខ្មែរ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ដើម្បីធានាបាននូវនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចដែលយើងកំពុងមានសព្វថៃ្ង ឱ្យបានគង់វង្សទុកឱ្យកូនចៅជំនាន់ក្រោយៗតរៀងទៅ។
ខ្ញុំសូមសម្តែងនូវការដឹងគុណ និងកតញ្ញុតាដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចតេជោ ដែលតែងបានផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលុបបំបាត់នូវហានិភ័យដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងអរគុណដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់), មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការផ្តល់កិច្ចសហការជួយសម្របសម្រួលកិច្ចការផ្សេងៗ រួមទាំងការគាំទ្រទាំងផ្នែកសារតី និងសម្ភារ ដែលពិតជាបានបង្កលក្ខណៈដល់ការបំពេញភារកិច្ចរបស់កងទ័ពជើងគោកនៅក្នុងវិស័យបោសម្អាតមីនមនុស្សធម៌ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាសូន្យមីន ឆ្នាំ២០២៥៕
ដោយះ មជ្ឈមណ្ឌលព័ត៏មាន ឈុន ព្រជ្រ ជាយដែន