លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៣ !!!!!
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៣ !!!!!
ដោយះ លោក ភៀង សុភា
ថ្ងៃ ពុធ ១២ រោច ខែ ជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០២៣
ខេត្តបន្ទាយមានជ័យ:
នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ឆមាសបន្ទាប់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ -លោក លោកស្រី វរសេនីយ៍ នាយការិយាល័យជំនាញទាំងអស់ចំណុះស្នងការដ្ឋាន លោកវរសេនីយ៍ អធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។
លោកឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរង ជំនួយដឹកនាំការិយាល័យសរុបវិភាគ បានឡើងអានរបាយការណ៍ បូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ឆមាសបន្ទាប់។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលទាំងអស់ គ្រប់ផ្នែកពាក់ពន្ធ័រហូតបានលទ្ធផលគួរជាទីមោទន:។
ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាក់ចេញនូវផែនការបន្តដល់កងកម្លាំងទាំងអស់
-ត្រូវពង្រឹងការផ្តល់សេវាធារណ:ឲ្យប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា
-បន្តការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋទើបគ្រប់អាយុ និងអ្នកហួសសុពលភាព
-ត្រូវបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនគរបាលអត្តសញ្ញាណប័ណ្ណបន្ថែម
-ទប់ស្កាត់រាល់ពត៌មានក្លែងក្លាយ ដែលមាំឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គម។
-ប្រយុទ្ធប្រឆាំង បទល្មើសសម្អាតប្រាក់
-ទប់ស្កាត់រាល់បទល្មើសឆ្លងដែន ទំនិញគេចពន្ធ គ្រប់ប្រភេទ និងភេវរកម្ម។
-ទប់ស្កាត់អំពើរជួញដូរមនុស្ស និងផ្លូវភេទ គ្រប់ទំរង់
-បន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព តាមមូលដ្ឋានឲ្យបានទូលំទូលាយ ដើម្បីរួមចំណែកកាត់បន្ថយបទល្មើស
-កម្លាំងទាំងអស់ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញ ស្ថាប័ននិងពាក់ព័ន្ធ
-ត្រៀមកម្លាំងយាម ល្បាត ប្រចាំការ ត្រៀមអន្តរាគមន៍២៤ម៉ោង
-កម្លាំងនគរបាលទាំងអស់ត្រូវគោរពបទបញ្ជា គោរពវិន័យ និងគោរពច្បាប់
-ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អក្នុងអង្គភាព ៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/