លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំក្រុមការងារនាំយកអំណោយ ឯកឧត្តម ស សុខា រដ្ឋលេ ខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ទៅចែកជូនកុមារកំព្រានៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ !!!!!
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំក្រុមការងារនាំយកអំណោយ ឯកឧត្តម ស សុខា រដ្ឋលេ ខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ទៅចែកជូនកុមារកំព្រានៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ !!!!!
ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ពុធ ៨ រោច ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០២៣
ខេត្តបន្ទាយមានជ័យ:
នៅរសៀលថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានដឹកនាំ ក្រុមការងារ នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៍ថ្លៃថ្លា របស់ ឯកឧត្តម ស សុខា រដ្ឋលេ ខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ទៅចែកជូនដល់ កុមារកំព្រា ចំនួន ១២៣ នាក់ ដែលកំពុងស្នាក់នៅ និង រៀន សូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ។
សម្ភារះរួមមាន:
-ថវិកា ចំនួន ៤២៨១ដុល្លារ (បួនពាន់ពីររយប៉ែតសិបមួយដុល្លារ)
– អង្ករ ចំនួន ០៥ តោន (១០០ ការ៉ុង)
– មី ចំនួន ០៥ កេសធំ(៣០កេសតូច)
– ទឹកសុទ្ធ ចំនួន ២០០យួរ
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពី ឯកឧត្តម ស សុខា រដ្ឋលេ ខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ដល់ក្មួយៗទាំងអស់ រួមលោកគ្រូអ្នកគ្រូអ្នកដែលបានមើលថែរក្សាកូនៗ។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរឱ្យកូនៗ
-ត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះជំនាញ ទៅប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន
-សូមក្មួយៗ រស់នៅស្អាត អនាម័យល្អ ហូបស្អាត ជានិច្ច-សូមក្មួយៗ ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អ ព្រោះចូលរដូវភ្លៀងធ្លាក់និងមានមូលខ្លា ពេលចូលគេងដាក់មុងឱ្យបានត្រឹមត្រូវ សូមក្មួយៗ ស្តាប់តាមដំបូលន្នាន លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ម៉ែដោះ សូមក្មួយៗ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ៕
ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន