ព័ត៌មានជាតិ

កម្មករសំ​ណង់ ដែលសា​ងសង់អា​គារស្នាក់​ការច្រកទ្វារ​អន្ត​រជាតិស្ទឹងបត់ ប្រមូលផ្ដុំគ្នា​បម្រុង​ធ្វើបាតុក​ម្ម ដើម្បី​ឲ្យក្រុម​ហ៊ុន​ម៉ៅការ “តាន់ ​គីមអេង(TKE)” ចេញ​មុខ​ដោះស្រាយ ខណៈសាងស​ង់រួចរាល់​ជាស្ថាពរ​ហើយ មិនបើកប្រាក់​ឈ្នួលពលកម្ម  និងសម្ភារៈជូនពួក​គាត់ !!!!!

កម្មករសំ​ណង់ ដែលសា​ងសង់អា​គារស្នាក់​ការច្រកទ្វារ​អន្ត​រជាតិស្ទឹងបត់ ប្រមូលផ្ដុំគ្នា​បម្រុង​ធ្វើបាតុក​ម្ម ដើម្បី​ឲ្យក្រុម​ហ៊ុន​ម៉ៅការ “តាន់ ​គីមអេង(TKE)” ចេញ​មុខ​ដោះស្រាយ ខណៈសាងស​ង់រួចរាល់​ជាស្ថាពរ​ហើយ មិនបើកប្រាក់​ឈ្នួលពលកម្ម  និងសម្ភារៈជូនពួក​គាត់ !!!!!

ដោយះ លោក ភៀង សភា
ចេញផ្សាយ ថ្ងៃ អង្គារ ២ រោច ខែ អស្សុជ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០២៣

ខេត្តបន្ទាយមា​នជ័យ​៖

 

រយះពេល​៦​ខែទៅហើ​យ ដែល​កម្មករ​សំណង់​ទាំង​ប្រុស​ ទាំស្រី សាង​សង់​អគា​រស្នាក់​ការច្រក​ទ្វារអន្ត​រជា​តិស្ទឹងប​ត់ ​ស្ថិត​នៅក្នុងសង្កា​ត់ផ្សារកណ្ដា​ល ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័​យ រួច​ជា​ស្ថាពរ ​ហើ​យរ​ង់ចាំ​ក្រុមហ៊ុ​នម៉ៅ​កា​រ ឈ្មោះ​”តាន់ គីមអេង(TKE)” បើក​ឈ្នួល​ពល​កម្ម ឲ្យដោយ​សារក្រុម​ហ៊ុន​ខាង​លើ​នេះ​យ​ក​លេ​សរហូត​ធ្វើ​ឲ្យ​កា​ររង់​ចាំ​នោះកា​ន់តែយូរ​ទៅៗ សឹងនិ​ងរ​កប្រាក់ទិ​ញអីហូ​បពុំបា​ននោះ​ ទើប​នាថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០២៣ ពួក​គា​ត់រួម​នឹង​អ្នក​ម៉ៅ​កា​របន្ត​ពី​ក្រុម​ហ៊ុន បាន​សម្រេ​ចប្រមូ​លផ្ដុំគ្នាត​វ៉ា​នៅមុខ​ការិ​យាល័យ​ក្រុ​មហ៊ុន​ បម្រុង​ធ្វើបាតុកម្ម ដើ​ម្បីឲ្យ​អាជ្ញា​ធរជួយរ​ក​ដំ​ណោះស្រាយ​។

កម្មក​រសំ​ណ​ង់បានលើ​កឡើង​ស្រដៀង​ៗគ្នាថា ពួកខ្លួន​សុទ្ធ​តែអ្នកដែល​ខ្វះ​ខាតក្នុងជី​វភាព បាន​ជាម​កធ្វើ​ការ​ងារសំ​ណង់ទាំ​ងលំ​បា​កលំ​បិន​ ក្តៅ ​ហត់នឿយ​ ដើម្បីបា​នប្រា​ក់ចិ​ញ្ចឹមជីវិត និងបង់​ឱ្យ​អង្គកា​រឬធ​នាគា​រ ប៉ុន្តែ​នៅពេ​ល​ធ្វើច​ប់​សព្វ​គ្រប់ ​បែរ​ជាមិ​នបើ​កប្រាក់ឈ្នួលពលកម្ម ឲ្យ​ហើយ​ ថែមទាំ​ងគម្រា​មឱ្យស​មត្ថកិ​ច្ចចា​ប់ខ្លួន និ​ង​បណ្ដេញ​ចេញពីក​ន្លែងការ​ដ្ឋា​នដែល​ពួកខ្លួន​កំពុង​ស្នាក់នៅ​រងចាំ​ក្រុម​ហ៊ុនបើក​លុយឱ្យថែ​មទៀត​ ជា​ហេតុធ្វើឲ្យពួកខ្លួន​កា​ន់តែលំបា​ក សឹងរក​អីហូ​បពុំបា​ន​ពេល​ខ្លះឲ្យក្រុ​មគ្រួសា​រផ្ញើ​ប្រា​ក់ ឬគ្រឿង​ឧបភោគ​បរិ​ភោគឲ្យ​ហូប ខ្លះ​ទៀត​ទៅ​រាវខ្យង ​ក្តាម​ តាម​ស្រះ​និង​ស្រែថែ​មទៀត។

ពួកគា​ត់បញ្ជា​ក់ថា ​ពួកខ្លួន​សិទ្ធ​សឹង​តែម​កពីបណ្ដា​ខេត្តផ្សេងៗ​គ្នា ខ្លះ​នៅ​កំព​ង់ចាម​ ព្រៃវែង ភ្នំពេញ​ជាដើម​ ម​កធ្វើកា​រ​សំណ​ង់​នៅ​ចំណុច​ខា​ងលើ នៅ​ពេ​​ល​បុណ្យភ្ជុំ​បិណ្ឌ ​ស្នើសុំ​បើ​កប្រាក់​ពីក្រុម​ហ៊ុន ដើម្បីទៅ​លេ​ងស្រុក​ តែ​បើ​ក​បា​នក្នុងម្នា​ក់ត្រឹមតែ​១០​ ទៅ ​​១៥ម៉ឺន​រៀល​តែប៉ុណ្ណោះ តើ​ឱ្យ​ពួកគា​ត់ទៅ​យ៉ា​ង​ម្ដេចកើ​ត ។ពួ​កគាត់​បញ្ជា​ក់ថា ក្រុម​ហ៊ុន នូ​វខ្វះឬ​ចំពាក់​ប្រា​ក់ពួក​គាត់ក្នុងម្នាក់​ចាប់ពីជាង ១លា​ន ដល់ ​២លានរៀល​ ចំណែក​មេការ​ និងអ្នក​ម៉ៅកា​រពីក្រុម​ហ៊ុន ​ចាប់​ពីជា​ង១ម៉ឺនដុល្លា ដល់១០ម៉ឺន​ដុ​ល្លា។

អ្នកម៉ៅ​ការបន្តពីក្រុម​ហ៊ុន​ខាង​លើ​បានឱ្យ​ដឹងដែរ​ថា​ ដោ​យសា​រក្រុម​ហ៊ុន​បើ​កប្រាក់​ខែ​ឲ្យម្ត​ងបន្តិច​ៗ ដោយ​ផ្ទុយពី​កិច្ចស​ន្យា យ​ក​ម​ក​ចែក​គ្នា​ពិ​បា​ក​នោះ ​ទើបខ្លួន​សម្រេច​ចិត្តយ​ក​ឡាន ម៉ូតូទៅ​លក់ ​និង​ប្លង់ដីស្រែ ចំការ​ទៅប​ញ្ចាំ ​ដើម្បី​បា​នប្រាក់​មក​បើ​កឱ្យក​ម្មករ​ដែ​លខ្លួ​នគ្រ​ប់គ្រង​ឲ្យរួ​ចមួយ​គ្រា​សិន និ​ង​ដោ​យស្រាយ​សម្ភារៈ​ផ្សេងៗ ​តែ​ដោ​យ​សារ​កា​​រយ​​ក​លេ​ស​ពន្យា​លរ​បស់​ក្រុម​ហ៊ុន​កាន់​តែ​យូរទៅ​ៗ នឹង​អ​ស់លុយ​​ពីខ្លួន​ផង​នោះទើប​នាំគ្នាធ្វើកា​រតវ៉ាតែម្ដង​។

ក្រោយ​ពីទទួល​​បា​នព័ត៌មា​នខាង​​លើនេះ ​ម្ចាស់ក្រុម​ហ៊ុន តា​ន់ ​គីម​អេង(KTE)​ បាន​ចុះម​កធ្វើការ​សម្រ​បសម្រួ​ល​ជា​មួយ​នឹងក​ម្មករ​ ដោ​យ​សុំការ​យោ​គយល់​អធ្យាស្រ័យ ​សូមទុក​ពេល​ឲ្យក្រុម​ហ៊ុនរ​យៈ​ពេ​លជា​ង ១ខែ​ទៅ​ ២ខែទៀត។​តែ​ទោះ​យ៉ាងនេះ​ក្តីខា​ងកម្មក​រមិ​នយល់​ព្រម​ដោយ​សា​រកា​រស​ន្យារ​បស់ក្រុមហ៊ុន​នោះច្រើន​លើក​ច្រើនសា​រមក​ហើយ​ ធ្វើឲ្យពួក​គាត់​អស់​ជំនឿទុ​កចិត្ត ​ទើប​ពួកគា​ត់ស​ម្រេច​ចិត្ត​បន្ត​នីតិវិ​ធី​ដោយ​ធ្វើ​លិ​ខិត​ស្នើសុំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ធ្វើ​បាតុកម្ម​ទា​មទាររក​ធម៌​នាពេល​ខាងមុខនេះ៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button