ព័ត៌មានជាតិ

ឯកឧត្តម​ ឧត្តមសេនីយ៍ទោ សំ ភ័ស្ស​ មេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម“បរិច្ចាគឈាមម្នាក់ ជួយជីវិតម្នាក់” !!!!!

ឯកឧត្តម​ ឧត្តមសេនីយ៍ទោ សំ ភ័ស្ស​ មេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម“បរិច្ចាគឈាមម្នាក់ ជួយជីវិតម្នាក់” !!!!!

ដោយះ លោក សោ សិលា
ចេញផ្សាយ ថ្ងៃ សៅរ៍ ៧កើត ខែ ផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖

នៅព្រឹកថ្ងៃទី១៨ ខែមីនា​ ឆ្នាំ២០២៤នេះ យោធិន អង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រកបទៅដោយកាយវិការមនុស្សធម៌ ផ្តល់ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រោមប្រធានបទ “បរិច្ចាគឈាមម្នាក់ ជួយជីវិតម្នាក់” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ សំ ភ័ស្ស​ មេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។
ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ សំ ភ័ស្ស បានបញ្ជាក់ថា នេះជាមោទនភាពមួយរបស់យោធិននៅក្នុងអង្គភាពបញ្ជាការ​ដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលចូលរួមធ្វើសកម្មភាពមនុស្សធម៌ក្រៅពីការបំពេញភារកិច្ចស្នូលក្នុងការបម្រើជាតិមាតុភូមិ​ ការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមប្រកបដោយអត្ថប្រយោជន៍នៅពេលនេះ។ យោធិនម្នាក់ៗ យល់ឃើញថាកងទ័ព​ កេីតចេញពីប្រជាជន បុព្វហេតុគ្រប់យ៉ាង គឺដើម្បីប្រជាជន ជាក់ស្ដែងពេលនេះ នាយទាហាន នាយទាហានរង និងពលទាហាន បានស្ម័គ្រចិត្តធ្វើការបរិច្ចាគឈាមប្រកបទៅដោយកាយវិការមនុស្សធម៌ សបញ្ជាក់ឲ្យឃើញថា កងកម្លាំងកំពុងជួយការពារអាយុជីវិតប្រជាជន និងជួយទៅដល់ជនងាយរងគ្រោះ ដែលកំពុងត្រូវការឈាម នៅតាមបណ្តាមន្ទីរពេទ្យនានា។

សកម្មភាពនេះ ក៏បានដើរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត ជានាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានយកចិត្តទុកដាក់លើកកម្ពស់វិស័យសុខាភិបាល និងសុខមាលភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ក្នុងគោលដៅយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ គឺបន្តអនុវត្តផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល សំដៅលើកកម្ពស់ សុខុមាលភាព និងអាហារូបត្ថម្ភ ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស តាមរយៈការពង្រឹង នឹងពង្រីកសេវាសុខាភិបាល ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ ការបិច្ចាគឈាមពេលនេះ ជាលើកទី៩​ ហើយដែលអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានធ្វើការបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ គិតជាសរុបបានចំនួន  ២២៦ ប្លោកឈាម៕

ដោយ៖ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button