ច្បាប់ផ្សេងៗព័ត៌មានជាតិ

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សូមផ្តាំទៅជនខិលខូចមួយចំនួន !!!!

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សូមផ្តាំទៅជនខិលខូចមួយចំនួន !!!!

ដោយ៖ លោក សេង វិសាល
ចេញផ្សាយ ថ្ងៃ សុក្រ ៧កើត ខែ ចេត្រ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹង   ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ស្រុកម៉ាឡៃ៖

ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃ
ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឯកឧត្តមសូមផ្ដាំផ្ញើរ ទៅក្រុមជនខិល
ខូច មួយចំនួនថា ការខំនិយាយមួលបង្កាច់ បង្ខូច កិត្តិយស ក្រុមការងាររបស់ខ្ញុំ និង
អាជ្ញាធរ ខេត្ត ស្រុក មិនបានទទួលលទ្ទផលល្អទេ គឺដោយសារ យើងធ្វើការងារនេះ
គឺ អនុវត្តតាម នយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចតេជោ បិតាសន្តិភាព មកអនុវត្ត
ទទួលបានជោគជ័យ និងទទួលការស្វាគមន៍ យ៉ាងកក់ក្ដៅ ពី សំណាក់ បងប្អូន
ប្រជាពលរដ្ឋយើង យ៉ាងភ្លូកទឹក ភ្លូកដី ។

ឯកឧត្តម បានបន្តទៀតថាក្រុមខិលខូចនិងក្រុមខាតប្រយោជន៍ធ្វើអាជីវកម្មរឿងករណីវិវាទដីធ្លីនៅឃុំទួលពង្រស្រុកម៉ាឡៃ ដែលត្រូវបានដោះបញ្ចប់ជាជំហ៊ានៗ តែជនខិលខូចដែលខាតប្រយោជន៍និងបំពានដីគេ កំពុងរត់រកជំនួយនិងអន្តរាគមន៍រួមជាមួយការបង្កាច់បង្ខូចក្រុមការងារអោយគេឃើញថាខ្លួនល្អបរិសុទ្ធ ត្រូវចាំថាបើខ្លួនត្រឹមត្រូវកុំខ្លាចហើយកុំគេចវេស ត្រូវប្រឈមតទល់ដោះស្រាយ ព្រោះការចុះដោះស្រាយនេះមានក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ក្រុមការងារសាលាខេត្តបន្ទាយមានជ័យ ស្ថាបណ្ណ័ច្បាប់ ក្រុមការងារមន្ទីរដែលពាក់ពន្ធ័នានា និងកងកម្លាំងប្រដាប់អាវុធផងដែរ ហើយគ្រប់ពេលដែលដោះស្រាយគឺធ្វើការផ្សាយផ្ទាល់ មិនមែនស្ងាត់កំបាំងនោះទេ ។

ឯកឧត្តម ចិត្តធម៌ ប៉ាន់ ខែម ប៊ុនថន បានមាន ប្រសាសន៍ សង្កត់ធ្ងន់ថា ក្រោយពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ រួចហើយក្រុមការងារយើង នឹងបន្ត ចុះដោះស្រាយ បន្តទៀត
ជូនបងប្អូន ប្រជាពលរដ្ឋ យើង ហើយ ឯកឧត្តម ចិត្តធម៌ បានថ្លែង   ជូនបងប្អូន ប្រជាពលរដ្ឋ នៅតំបន់ បឹង៧៥ ថា រាល់ការងារ ដែលបងប្អូន ជួបការលំបាក សូមទំនាក់ទំនង មកក្រុមការងារ ឯកឧត្តម ដើម្បី ងាយស្រួល ក្រុមការងារ មានយន្តការ
ក្នុងការងារដោះស្រាយ ទៅតាមនិតិវិធី នៃ ច្បាប់ ។ នៅក្នុងឪកាស ឈានជិតចូលមកដល់ ហើយ នៅពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ យើងខាងមុខនេះ ឯកឧត្តម
ប៉ាន់ ខែមប៊ុនថន នាយករង ខុទ្ទកាល័យ សម្ដេចតេជោ បានជូនពរដល់ មន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ នៅទូទាំងខេត្តបន្ទាយមានជ័យ ក៍ដូចជានៅទូទាំង ប្រទេស សូមជួបតែ សុខភាពល្អបរិបូណ៍ កម្លាំងមាំមួន និងសមប្រកបទៅដោយ ពុទ្ទពរ ទាំងបួនប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button