ច្បាប់ផ្សេងៗព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ដល់ កិត្តិយស ប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកា សមាជិក សមាគមការិនីកម្ពុជាប្រមាណជាង២០០នាក់ !!!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ដល់
កិត្តិយស ប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកា សមាជិក សមាគមការិនីកម្ពុជាប្រមាណជាង២០០នាក់ !!!!

ដោយ៖ លោក ភៀង សុភា
ចេញ ផ្សាយ ថ្ងៃ ចន្ទ ២ រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវ នឹង ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តសៀមរាប:

សមាជិកា សមាជិកសមាគមកាយរិទ្ធនារីកម្ពុជាប្រមាណជាង២៤៣នាក់ ត្រូវបានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីអគ្គស្នងការសមាគមកាយឬទ្ធនារីកម្ពុជា ធ្វើពិធីសច្ចាជូននៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ “Promise Ceremony” នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ដែលមានការចូលរួមពីស្ថាបនិក អតីតអគ្គស្នងការ ស្នងការ សសមាជិកបំពាក់កន្សែងចំនួន២៤៣នាក់​ សសមាជិកគាំទ្រ១៦៥ សសមាជិកសកម្ម៧៨នាក់ និងភ្ញៀវកិត្តិយសសរុបប្រមាណជាង៣០០នាក់។

សូមលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ផ្ដល់កិត្តិយសបំពាក់កន្សែងជូនសមាជិកាសមាជិកសមាគមកាយឫទ្ធិនារីកម្ពុជាប្រមាណជាង២០០នាក់

សមាជិកាសមាជិកសមាគមកាយឫទ្ឌិនារីកម្ពុជាប្រមាណជាង២០០នាក់ត្រូវបានលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយ ឫទ្ធិនារីកម្ពុជាបំពាក់កន្សែងជូននៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ “Promise Ceremony” នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប។

លោកជំទាវបណ្ឌិត ពេជនចន្ទមុន្នី បានមានប្រសាសន៍លើកឡើងថាលោកជំទាវបណ្ឌិត ពេជនចន្ទមុន្នី បានមានប្រសាសន៍លើកឡើងថា ការចូលជាសមាជិករបស់សមាគមកាយរឹទ្ធិកម្ពុជាគឺបានផ្ដល់ឱ្យនិងសមាជិកនូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារនិងការងារសង្គម ផ្តល់ឱកាសនិងលទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះកុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុមដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះសមាជិកទាំងអស់ត្រូវបានជំរុញលើកទឹកចិត្តឲ្យក្លាយជាកូនល្អ សិស្សល្អប្រជាពលរដ្ឋល្អ តាមគោលបំណង និងបេសកកម្ម និងពាក្យស្លោករបស់សមាគមកម្លាំងស្ម័គ្រចិត្តដើម្បីកុមារីនិងយុវតីកម្ពុជា។

លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណដល់សមាជិកាសមាជិកសកម្ម និងគាំទ្រដែលបានចូលរួមក្នុងការគាំទ្រចែករំលែកទាំងចំណេះដឹង ពេលវេលា សម្ភារៈ និងថវិកាក្នុងការជូនដល់កុមារី យុវតីតាមរយៈសមាគមកាយឬទ្ធនារីកម្ពុជា។ លោកជំទាវបានបញ្ជាក់ថា តាមរយៈជំនួយពីសប្បុរសជននានា សមាគមនឹងយកមកបម្រើដល់សកម្មភាព និងគាំទ្រឱ្យកិច្ចដំណើរការរបស់សមាគមមានប្រសិទ្ធភាពខ្ពស់ដើម្បីជួយអភិវឌ្ឍន៍ថាមពលកុមារី យុវតីរបស់កម្ពុជាមានអនាគតល្អ និងក្លាយជាធនធានដែលចាំបាច់ក្នុងការកសាងប្រទេសជាតិតទៅមុខទៀត។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សមាគមបានធ្វើសកម្មភាពជាច្រើននៅក្នុងនោះបានធ្វើសន្និបាតការងារលើកទី១០ បូកសរុបលទ្ធផលការងារឆ្នាំ២០១៦-២០២១ និងទិសដៅបន្តឆ្នាំ២០២១-២០២២ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិថ្មី ចុះសំណេះសំណាលសួរសុខទុក្ខសមាជិកតាមបណ្តាខេត្ត បណ្ដុះបណ្ដាលវគ្គខ្លីៗ ការសម្ដែងរបាំរបស់កុមារី យុវតី រៀបចំកម្មវិធី Thinking Day កម្មវិធីបញ្ចូលសមាជិកថ្មីលើកទី២១ និងសកម្មភាពសង្គមសំខាន់ៗទៀត។

បន្ទាប់ពីពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២រួចមក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំស្នងការ កុមារី យុវតី និងសមាជិកា សមាជិកសមាគមដាំដើមឈើនៅមុខប្រាសាទអង្គរវត្តទុកជាអនុស្សាវរីយ៍ប្រកបដោយបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែង៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button