ច្បាប់ផ្សេងៗព័ត៌មានជាតិ

ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ ដឹកនាំកិច្ចប្រជុំ​គណ:កម្មាធិការគណបក្សមូលដ្ឋាន​ គ.៩៨​ !!!!

ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ ដឹកនាំកិច្ចប្រជុំ​គណ:កម្មាធិការគណបក្សមូលដ្ឋាន​ គ.៩៨​ !!!!

ដោយះ លោក សេង វិសាល
ចេញផ្សាយថ្ងៃ  ១៥ រោច ខែពិសាខ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ៣០ ខែ ឩសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

(រាជធានីភ្នំពេញ)៖​ ​

នៅសាល្រជុំវិមាន៧មករា នាព្រឹកថ្ងៃអាទិត្យ​ ១៤រោច​ ខែពិសាខ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២២​ ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ សមាជិកគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន​ គ.៩៨​ បានដឹកនាំកិច្ចប្រជុំ​គណៈកម្មាធិការគណបក្សមូលដ្ឋាន​ គ.៩៨​ ដោយពិភាក្សាអំពីលទ្ធផលការងារ​ និងផែនការសកម្មភាពដេីម្បីពង្រីកអង្គការចាត់តាំង​ និងសាខាបក្ស​ នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន​ គ.៩៨។

អង្គប្រជុំបានពិភាក្សាបន្ថែមលេីការងារ៖
*ពង្រឹងសកម្មភាពការងារ​ និងរៀបចំផែនការការងាររបស់គណកម្មាធិការគណបក្សមូលដ្ឋាន​ គ.៩៨
*រៀបចំបង្កេីតសាខាចំណុះ​បន្ថែមរបស់គណកម្មាធិការគណបក្សមូលដ្ឋាន​ គ.៩៨​ ដូចជា៖​ សាខាហិរញ្ញវត្ថុ​ សាខាចាត់តាំង​ សាខាយុវជន​  សាខាស្រាវជ្រាវ​ និងបច្ចេកវិទ្យាព័ត៌មាន។
*រៀបចំការបង្កេីតគណកម្មាធិការគណបក្សមូលដ្ឋាន​ គ.៩៨​ តាមបណ្តារាជធានី-ខេត្ត។
*ពង្រីកសមាជិកគណកម្មាធិការគណបក្សមូលដ្ឋាន​ គ.៩៨​ ជាយុវជនក្រៅប្រព័ន្ធ។

ក្នុងកិច្ចប្រជុំនោះ​ ឯកឧត្តម​ ប៉ាន់​ខែម​ ប៊ុនថន​  ក៏បានរំលឹកឱ្យសមាជិក​ សមាជិកា​ ដែលមានតួនាទីក្នុងអង្គការចាត់តាំងរបស់គណៈកម្មាធិការគណបក្សមូលដ្ឋាន​ គ.៩៨​  ត្រូវតែបង្កេីនការយកចិត្តទុកដាក់​ និងការទទួលខុសត្រូវ​ លេីការអនុវត្តភារកិច្ចតាមការចាត់តាំងឱ្យមានប្រសិទ្ធភាពខ្ពស់​ នូវសមាជិកមួយរូប​ ជាសម្លេងឆ្នោតមួយសន្លឹកបានការរបស់គណបក្សប្រជាជនកម្ពុជា​ ហេីយត្រូវពង្រីកសមាជិករបស់ខ្លួនដែលជាយុវជនក្រៅប្រព័ន្ធឱ្យបានកាន់តែច្រេីនឡេីង៕

ដោយ៖ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button