កងទ័ពជើងគោកស្នើឱ្យសមត្ថកិច្ចចាត់ការក្រោយពី លោក ឡុង សុគន្ធារៈ ក្លែងឯកសណ្ឋានយោធា និងប្រមាថ ឯកឧត្តម ហ៊ុន ម៉ាណែត !!!!
កងទ័ពជើងគោកស្នើឱ្យសមត្ថកិច្ចចាត់ការក្រោយពី លោក ឡុង សុគន្ធារៈ ក្លែងឯកសណ្ឋានយោធា និងប្រមាថ ឯកឧត្តម ហ៊ុន ម៉ាណែត !!!!
ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អង្គារ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២៣
រាជធានីភ្នំពេញ :
កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤មករានេះ បានចេញញ្ញត្តិថ្កោលទោស ចំពោះលោក ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្ដិនាយទាហានជាន់ខ្ពស់កម្ពុជា ព្រមទាំងចេញវីដេអូប្រមាថប៉ះពាល់ដល់កិត្តិយសធ្ងន់ធ្ងរដល់ឯកឧត្តម ហ៊ុន ម៉ាណែត សម្តេចតេជោ និងថ្នាក់ដឹកនំាដទៃទៀត។
លិខិតកងទ័ពជើងគោកបានបញ្ជាក់ថា បុគ្គលឈ្មោះ ឡុង សុគន្ធារៈរូបនោះ បានក្លែងបន្លំពាក់ឯកសណ្ឋានយោធាដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ដែលជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឱ្យបាន ៕
ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន