ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត !!!!!

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត !!!!!

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត !!!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ សៅរ៍ ៥ កើត ខែ ចេត្រ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៤

ខេត្តបន្ទាយមានជ័យ:

 

នៅថ្ងៃទី 13 ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២:០០រសៀល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ កងកម្លាំងនគរបាលទូទាំងខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលបានទទួលមរណៈភាព នៅបុរីមានជ័យ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលបានទទួលមរណៈភាព ដោយរោគាពាធ ក្នុងជន្នាយុ៥០ឆ្នាំ នៅវេលាម៉ោង១១និង៥៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ហើយសពនឹងត្រូវបូជានៅវេលាម៉ោង១៤និង៤៥នាទី ថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបំពាក់ឋានន្តរសក្កិ ថ្នាក់ឧត្តមសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈជូនដល់ សពលោកអធិការនគរបាលក្រុងប៉ោយប៉ែត ជាការតបស្នងនូវវីរភាព ក្នុងការរួមចំណែក ការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនិងការបម្រើជាតិមាតុភូមិកន្លងមក។

ទន្ទឹមគ្នានោះលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានចូលបុណ្យចំនួន១០,០០០,០០០រៀល (ដប់លានរៀល) និងបាននាំយកថវិការសាមគមមិត្តនគរបាលជាតិ ចំនួន៦,០០០,០០០រៀល (ប្រាំមួយលានរៀល) មកប្រគល់ជូនដល់គ្រួសារសពផងដែរ។

លោកស្រី នាវ ផានិត ភរិយានិងកូនៗ របស់សពលោកវរៈសេនីយ៍ឯក សៅ សារឿន បានគោរពថ្លែងអំណរគុណ ដល់លោកស្នងការ និងកងកម្លាំងនគរបាលទាំងអស់ ដែលបានមកចូលរួមគោរពវិញ្ញាណក្ខន្ធស្វាមីរបស់គាត់ ថ្ងៃនេះ លោកស្រីសូមគោរពជូនពរដល់ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលទាំងអស់ សូមឲ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button