
សហភាពអឺរ៉ុប បញ្ជូនគ្រាប់កាំភ្លើ ធំ២២០,០០០គ្រាប់ ទៅឱ្យអ៊ុយក្រែន !!!
ដោយះ លោក ភៀង សុភា
ប្រភពពី AFP
ថ្ងៃ ពុធ ៥កើត ខែ ជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៣
(រដ្ឋធានីព្រុចសែល)៖
ប្រមុខគោលនយោបាយការបរទេសអឺរ៉ុប លោក Josep Borrell បាននិយាយថាបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប បានផ្ដល់គ្រាប់កាំភ្លើងធំ ២២០,០០០គ្រាប់ សម្រាប់អ៊ុយក្រែន នៅក្រោមគម្រោងជាប្រវត្តិសាស្ត្រមួយដែលត្រូវបានដាក់ចេញកាលពីជាង២ខែមុន សំដៅបង្កើនការផ្គត់ផ្គង់គ្រាប់រំសេវដើម្បីជួយ ទីក្រុងកៀវ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។
បើតាមលោក Josep Borrell បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប ក៏បានផ្ដល់មីស៊ីល ១,៣០០គ្រាប់ដល់អ៊ុយក្រែនផងដែរ នៅក្រោមគម្រោងខាងលើ ហើយមាន គោលដៅសម្រេចឱ្យបាននូវការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ ១លានគ្រាប់សម្រាប់អ៊ុយក្រែន។ លោក Borrell បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ យ៉ាងខ្លីដូច្នេះថា «នៅប៉ុន្មានថ្ងៃ ប៉ុន្មានសប្ដាហ៍ និងប៉ុន្មានខែខាងមុខ គឺជាពេលវេលាដ៏សំខាន់ក្នុងសង្រ្គាមនៅអ៊ុយក្រែន»។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាលនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាលើគម្រោងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ ឬគ្រាប់រំសេវ ឱ្យអ៊ុយក្រែន ក្រោយមានការព្រមានថាទីក្រុងកៀវ កំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវធ្ងន់ធ្ងរ ដែលខ្លួនត្រូវការជាចាំបាច់ដើម្បីទប់ទប់នឹងទាហានរុស្ស៉ី៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន