ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តខិតខំ បម្រើជាតិ មាតុភូមិ និងប្រជាជន !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តខិតខំ បម្រើជាតិ មាតុភូមិ និងប្រជាជន !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អង្គារ ៧ រោច  ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០២៣

(រាជធានីភ្នំពេញ)៖

ថ្លែងតាមរយៈហ្វេសប៊ុកផ្លូវការ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះសារថ្លែងអំណរគុណចំពោះអ្នកគាំទ្រ និងបានធ្វើការប្តេជ្ញាចិត្តខ្ពស់បុព្វហេតុជាតិមានតុភូមិនិង ប្រជាពលរដ្ឋក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ២០២៣-២០២៨

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរបញ្ជាក់នៅក្នុងសុះណេរលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០៨ខែសីហាយ៉ាងដូច្នេះថា ៖ ខ្ញុំបាទសូមថ្លែងអំណរគុណ ចំពោះសម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរចំពោះរូបខ្ញុំក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងរូបខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។

ទាំងនេះគឺជាការលើកទឹកចិត្តដ៏មហិមាចំពោះរូបខ្ញុំ ដោយខ្ញុំសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។

សូមជម្រាបផងដែរថា កាលពីថ្ងៃទី០៧ខែសីហាឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្កប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ២០២៣-២០២៨ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លៀវខ្លាពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈផងដែរ ៕

ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button