សម្តេចតេជោ ៖ «ទឹកចិត្តឪពុក! បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែខ្ញុំនៅតែព្រួយបារម្ភពីសុវត្ថិភាពកូន ពេលធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ» !!!!!
សម្តេចតេជោ ៖ «ទឹកចិត្តឪពុក! បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែខ្ញុំនៅតែព្រួយបារម្ភពីសុវត្ថិភាពកូន ពេលធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ» !!!!!
ដោយះ លោក ភៀង សុភា
ផ្សាយថ្ងៃ ចន្ទ ៤ កើត ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ១៨ខែ កញ្ញា ឆ្នាំ២០២៣
រាជធានីភ្នំពេញ ៖
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បង្ហោះសារបញ្ជាក់ពីមនោសញ្ចេតនា ដែលជាក្តីបារម្ភរបស់សម្តេចចំពោះកូន នៅពេលដែលកូនធ្វើដំណើរចេញក្រៅប្រទេសម្តងៗ បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែខ្ញុំនៅតែព្រួយបារម្ភពីសុវត្ថិភាពកូន ពេលធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ»
សម្តេចតេជោ បានបង្ហោះសារបញ្ជាក់ពីមនោសញ្ចេតនាយ៉ាងដូច្នេះថា ទឹកចិត្តឪពុក! កាលមុនពេលឪពុករបស់ខ្ញុំមរណភាពទៅ គាត់តែងតែរង់ចាំខ្ញុំពេលខ្ញុំចេញទៅក្រៅប្រទេសម្តងៗ។ ពេលខ្លះគាត់មិនសម្រាកទេ រហូតដល់ពេលខ្ញុំត្រឡប់មកដល់ផ្ទះវិញទើបគាត់ឈប់បារម្ភ។ បើទោះជាគាត់ដឹងថា ខ្ញុំជាអ្នកដឹកនាំរដ្ឋដែលមានអំណាច តែគាត់នៅព្រួយបារម្ភពីសុខទុក្ខយើងជាកូន។
រឿងដដែលបានកើតចំពោះខ្ញុំម្តង បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែក៏នៅបារម្ភពីសុវត្ថិភាពរបស់កូន។
ខ្ញុំស្រឡាញ់កូននិងចៅដូចៗគ្នា ខ្ញុំតែងតែព្រួយបារម្ភនៅពេលពួកគេធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ៕
Father’s heart !
Before my father passed, he was always waiting for me when I had mission abroad. Sometimes he did not rest until I got home; only then did he stop worrying. Even though he knew I was a powerful leader of the state, he was still worried about our well-being as children. The same thing happened to me now. Though I know my son is holding top power and has any means of transportation, yet I am still concerned about my son’s safety.
I love children and grandchildren alike. I am always worried every time they travel abroad.
ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/