ច្បាប់ផ្សេងៗព័ត៌មានជាតិ

លោក សេង រាជសីហ៍ ចាងហ្វាងការផ្សាយគេហទំព័រ អនាគតថ្មី បានទទួល សញ្ញាប័ត្របរិញ្ញាប័ត្រ ព័ត៌មាន ពីBodhisastra University Florida USA. ដែលមានសាខា រាជធានីភ្នំពេញ !!!!!

លោក សេង រាជសីហ៍ ចាងហ្វាងការផ្សាយគេហទំព័រ អនាគតថ្មី បានទទួល សញ្ញាប័ត្របរិញ្ញាប័ត្រ ព័ត៌មាន ពីBodhisastra University Florida USA. ដែលមានសាខា រាជធានីភ្នំពេញ !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ១៥ រោច ខែពិសាខ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ៣០ ខែ ឩសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យះ


កាលពីថ្ងៃសៅរ៍ ១៣ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ សៀមរាប ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោក សេងរាជសិហ៍អ្នកកាសែតជើងចាស់ ប្រចាំនៅជាយដែន បាន ទទួលសញ្ញាប័ត្របរិញ្ញាប័ត្រ ព័ត៌មាន ពីBodhisastra University Florida USA. ដែលមានសាខា នៅរាជធានីភ្នំពេញ ។ នាឱកាសនោះលោកបានប្រាប់សារព័ត៌មានថា ខ្ញុំបាទ សេង រាជសីហ៍ បានមកទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ ពី Bodhisastra University Florida USA. ដែលមានសាខានៅខេត្តសៀមរាប ។ ខ្ញុំពិតជា មានមោទនភាពណាស់ថ្ងៃនេះ ដែលខ្ញុំនឹកស្មានមិនដល់ថា និងបានទទួលនូវសញ្ញាប័ត្រ ឯកទេសដែលខ្ញុំស្រឡាញ់នឹកប៉ងប្រាថ្នាជាយូរណាស់មកហើយ ក្នុងឪកាសនេះ ខ្ញុំក៍សូមថ្លែងនូវអំណរគុណដល់បងប្អូនរួមអាជីព សារព័ត៌មានទាំងអស់ ដែលរយះកាលកន្លងមក បានលើកទឹកចិត្តខ្ញុំ អោយខិតខំប្រឹងប្រែង សម្រេចអោយបានដល់គោលដៅ ។

សូមបញ្ជាក់ថា លោក សេង រាជសីហ៍ ជាអ្នកសារព័ត៌មានម្នាក់ ដែលក្នុងជីវិតរបស់លោក បានខិតខំតស៊ូ បំរើវិស័យព័ត៌មាន ចាស់វស្សានៅព្រំដែនលោកក៍មានមុខតំណែង១ទៀត ជាប្រធានការិយាល័យ UMA ប្រចាំព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ ហើយលោកក៍បានចូលរួមកិច្ចការងារUMA នៅប្រទេសថៃ ជាច្រើនលើកផងដែរ ។ បើទោះបីជាលោកមាញឹកការងារ ព័ត៌មានក៍ដោយ តែលោកមិនភ្លេច ពីកាតព្វកិច្ច របស់លោកជាមេគ្រួសារ គឺលោក បានរៀបចំ ជីវភាពគ្រួសារលោក បានយ៉ាងល្អ ។

ក្នុងនាមអ្នកសារព័ត៌មានដូចគ្នា ខ្ញុំក្នុងនាមជាប្រធាន មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន គេហទំព័រ សម្លេងជាយដែន កាសែតសម្លេងជាយដែន និងគេហទំព័រ បារមីមានរិទ្ធិលោកយាយម៉ៅ លោកយាយយ៉ាត សូមគោរពជូនពរដល់ លោក សេង រាជសីហ៍ និងក្រុមគ្រួសារ សូមជួបតែ សុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងសមប្រកប នូវពុទ្ទពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button