ឯកឧត្តម ប៉ាន់ ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម្ពន្ទ័យុវជនស្រឡាញ់សន្តិភាព បានដាក់ចេញនូវភារកិច្ចដល់សាខាសម្ពន្ទ័យុវជនស្រឡាញ់សន្តិភាពគ្រប់ រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់សហការចូលរួម ជាមួយ អាជ្ញាធរ និង កងកម្លាំង តាមជាក់ស្ដែងនិងទាន់ពេលវេលា ក្នុងស្ថានភាពភ្លៀងធ្លាក់ខ្លាំង ប្រឈមនឹងទឹកជំនន់ !!!!

ដោយះ លោក លោក សេង វិសាល
ចេញផ្សាយថ្ងៃ អង្គារ ១៤ កើត ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២
ព័ត៌មានជាតិ
រាជធានីភ្នំពេញះ
ដោយមានការយកចិត្តទុកដាក់ នូវបញ្ហាគ្រោះធម្មជាតិ ដែលបណ្ដាលមកពីទឹកភ្លៀងធ្លាក់ខ្លាំង ដែលបណ្ដាលអោយមានទឹកជំនន់ នូវថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តម ប៉ាន់ ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម្ពន្ទ័យុវជនស្រឡាញ់សន្តិភាព បានដាក់ចេញនូវភារកិច្ចជូនចំពោះយុវជនស្រលាញ់សន្តិភាពគ្រប់សាខាដោយស្ថានភាពភ្លៀងធ្លាក់បន្តបន្ទាប់តាមបណ្តាខេត្តមួយចំនួនអាចនឹងប្រឈមបញ្ហាជំនន់រយៈពេលខ្លីដោយសារភ្លៀង ។
ក្នុងនាមឯកឧត្តមជាប្រធាន ប្រតិបត្តិនៃសម្ពន្ធយុវជនស្រលាញ់សន្តិភាព សូមដាក់ចេញនូវភារកិច្ចជូនឯកឧត្តមលោកជំទាវលោក លោក លោកស្រីប្រធានសាខាតាមបណ្តាខេត្តទាំងអស់ ។សូមរៀបចំកម្លាំងយុវជនស្រលាញ់សន្តិភាព ផ្នែកសកម្មប្រយុទ្ធ រួមជាមួយឧបករណ៍ សម្ភារៈនានាដែលត្រូវប្រើប្រាស់ ដើម្បីត្រៀមចូលរួមជាមួយអាជ្ញាធរនិងកងកម្លាំង តាមជាក់ស្តែងនិងទាន់ពេលវេលា ដោយស្មារតីមោះមុតប្រកបដោយប្រសិទ្ធិភាពខ្ពស់ កុំបីខាន៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន