ច្បាប់ផ្សេងៗព័ត៌មានជាតិ

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានដឹកនាំប្រតិភូសម្ពន្ធយុវជនស្រលាញ់សន្តិភាពអញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា !!!!

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានដឹកនាំប្រតិភូសម្ពន្ធយុវជនស្រលាញ់សន្តិភាពអញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា !!!!

ដោយះ លោក លោក ភៀង សុភា
ចេញផ្សាយថ្ងៃ ពុធ ១៥ កើត ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញះ

ប្រតិភូសម្ពន្ធ័យុវជនស្រលាញ់សន្តិភាពដឹកនាំដោយ ឯកឧត្តម ប៉ាន់ខែម ប៊ុនថនបានអញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ។

នាព្រឹកថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានដឹកនាំប្រតិភូសម្ពន្ធយុវជនស្រលាញ់សន្តិភាព រួមមាន ឯកឧត្តម ឌៀង សារ៉ាន់ ឯកឧត្តម គង់ ចំរុង ឯកឧត្តម ប៉ាន់ ខែមវឌ្ឍនា លោក លី សុផានិត្យ លោក សេក ពិសិដ្ឋ លោក សាយ មុន្នីរិទ្ធ និងលោក អ៊ូផន សែនសុកុសល ចូលគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អាបេ ស៊ីនហ្សូ ( Abe Shinzo ) អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានសរសេរសាររំលែកទុក្ខចូលរួមជាមួយប្រជាជាតិជប៉ុននាបរិយាកាសដ៏សោកសង្រេងនេះផងដែរ ៕

ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button