ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពង្រឹងប្រសិទ្ធិភាព ការងារ និងការអនុវត្តន៍នីតិវិធីរបស់នគរបាលយុត្តិធម៌ !!

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពង្រឹងប្រសិទ្ធិភាព ការងារ និងការអនុវត្តន៍នីតិវិធីរបស់នគរបាលយុត្តិធម៌ !!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ ចន្ទ ០៦ រោច ខែកត្កិកត្ក្ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ នឹង ថ្ងៃទី១៤ ខែ វិឆ្ឆិកា ឆ្នាំ២០២២
ព័ត៌មានជាតិ

 

ខេត្តបន្ទាយមានជ័យះ

 

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពង្រឹងប្រសិទ្ធិភាព ការងារ និងការអនុវត្តន៍នីតិវិធីរបស់នគរបាលយុត្តិធម៌ ដល់លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ ផែននគរបាលព្រហ្មទណ្ឌ ផែននគរបាលអន្តោប្រវេសន៍ ផែននគរបាលសន្តិសុខផ្ទៃក្នុង លោកអធិការ អធិការរង នគរបាលក្រុងប៉ោយប៉ែត ។

ការប្រជុំនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្សព្វផ្សាយអំពីការកំណែទំរង់ឯកសារគតិយុត្តិមួយចំនួន -ជម្រុញបន្ថែមក្នុងការអនុវត្តន៍នីតិវិធី របស់ផែនជំនាញនីមួយៗដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តកាន់តែល្អប្រសើរ និង ពង្រឹងទប់ស្កាត់ការស្នាក់នៅខុសច្បាប់របស់ជនបរទេស។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានឲ្យលោក លោកស្រី តាមផែនជំនាញនីមួយៗ លើកអំពីបញ្ហាប្រឈម ក្នុងពេលអនុវត្តន៍ការងារ សំណូមពរនានា ដើម្បីលោកស្នងការ ផ្តល់ជាអនុសាសន៍ដឹកនាំ បំពេញបន្ថែមនៅបច្ចេកទេសមួយចំនួនឲ្យការងារគ្រប់ផ្នែកពាក់ព័ន្ធកាន់តែមានប្រសិទ្ធភាព៕

 

ដោយះ មជ្ឈមណ្ឌលព័ត៏មាន ឈុន ព្រជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button